ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ពិតជាសាហាវមែន ឃាតករ បានចូលធ្វើគត ព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតា រ៉ន មានព្រះជន្មាយុជាង ៥០ វស្សា កាលពីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ។ ករណីឃាតកម្មនេះ បានកើតឡើង ក្នុងវត្តព្រះចេតិយថ្មី ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅពេលព្រឹកឡើង ដូនជីម្នាក់ ឆ្ងល់មិនឃើញ ព្រះគ្រូចៅអធិការវត្ត និមន្តមកឆាន់ព្រឹក គាត់ក៍ដើរទៅមើល នៅកុដិ ឃើញទ្វារកុដិចំហរបន្ដិច តែបើកទ្វារ ពុំចេញ ក៍បានហៅដូនជី ម្នាក់ទៀត មកជួយ ក៍ប្រទះឃើញ ព្រះអង្គសុគត បាត់ទៅហើយ។ សាកសពព្រះអង្គ ឃើញប៉ោងមុខ ប៉ោងមាត់ និងឃើញមានខ្សែ ពួរចងរឹត ក ។
សមត្ថកិច្ចស្រុកពញាឮ និង នគរបាល ខេត្តកណ្ដាល បានចុះស៊ើបអង្គេត និងធ្វើកោសល្យវិច័យលើព្រះសព ក្នុងរឿងខាងលើនេះ នៅកន្លែងកើតហេតុ យ៉ាងយកចិត្តទុកដាក់បំផុត។
ស្នងការនគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ ប្រាប់រស្មីកម្ពុជាថាៈ ” រឿងឃាតកម្ម មានពិត ប៉ុន្តែមិនទាន់សន្និដ្ឋានបានទេថា រឿងអ្វី ព្រោះមន្ត្រីជំនាញ កំពុងបើកការ ស៊ើបអង្កេតរឿងនេះ” ៕/V
ព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតា រ៉ន
សាហាវមែន ! ឃាតករ ចូលធ្វើគតព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី