Home ព័ត៌មានសំខាន់ៗ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម ស ខេង បរិច្ចាគ​ប្រាក់បៀវត្ស ចំនួន​៦​ខែ ចូលរួម​គាំទ្រ ដល់​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្ត​ចូលរួម​គាំទ្រ ដល់​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល ដោយ​សូម​ចូលរួម​បរិច្ចាគ ប្រាក់បៀវត្ស ចំនួន​៦​ខែ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១ ដែលជា​ការបរិច្ចាគ​បន្ថែម ពី​ពេល​មុននេះ នូវ​ប្រាក់បៀវត្ស ចំនួន​៣​ខែ ដូច្នេះ សរុប​ទាំងអស់ ចំនួន ៩​ខែ ជូន​មូលនិធិ​ប្រយុទ្ធ ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ បងប្អូន​ជនរួមជាតិ​ទាំងអស់ បន្ត​ចូលរួម​គាំទ្រ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការរបស់ រាជរដ្ឋាភិបាល និង​ការណែនាំ​របស់ ក្រសួងសុខាភិបាល ដើម្បី​យើង​អាច​រួមគ្នា ទប់ស្កាត់បាន​នូវ ការឆ្លង​រីក​រាលដាល ជំងឺ​កូវីដ​-១៩ ។​

​សូមជម្រាបថា នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង ០៩:០០ ព្រឹក ថ្ងៃទី​២០ ធ្នូ ២០២០ ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ឆ្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា​ទេ និង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ នាំចូល​ថ្មីទេ និង​មិនមាន​ជា​សះ​ស្បើយ ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វីដ​-១៩​សរុប ៣៦២​នាក់ ដដែល ចំនួន​សំរាក​ពេទ្យ នៅសល់ ១៧​នាក់​ដដែល និងចំនួន​ជាសះស្បើយ សរុប​ចំនួន ៣៤៥ នាក់ ដដែល និង​ស្លាប់​គ្មាន​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​បន្តថាៈ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន បន្ត​ប្រយ័ត្ន ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង កំពុង​រា​ត្បា​ត ក្នុង​សហគមន៍ និង​ប្រទេសជិតខាង​យើង និង​ពិភពលោក កំពុង​បន្ត​រាតត្បាត ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​។ យើង​ត្រូវ​បន្ត គម្លាត​បុគ្គលបន្តទៀត ដូចជា អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា គម្លាត​ពីគ្នា ។​ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់ ជាប់​ជានិច្ច និង​ឧស្សាហ៍​លាងដៃ ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល​។​

​សូមបញ្ជាក់ថា ប្រទេស​យើង រកឃើញ​ករណី​ជំងឺ​កូ​វីដ ១៩ ដំបូង​បំផុត នៅ​ថ្ងៃទី​២៧ មករា ២០២០ ។ យើងបានធ្វើ​តេស្ត ចំនួន ២៦៩.៩៣០ ស្មើនឹង ១៦.០៦៧ ក្នុង​១​លាន​នាក់ ៕/V

សម្តេច​ក្រឡាហោម ស ខេង បរិច្ចាគ​ប្រាក់បៀវត្ស ចំនួន​៦​ខែ ចូលរួម​គាំទ្រ ដល់​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

សម្តេច​ក្រឡាហោម ស ខេង បរិច្ចាគ​ប្រាក់បៀវត្ស ចំនួន​៦​ខែ ចូលរួម​គាំទ្រ ដល់​ការប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular