ដោយៈវិវឌ្ឍន៍/ភ្នំពេញៈ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ទាក់ទិននឹងជម្ងឺកូវីដ-១៩នៅកម្ពុជា គឺមានករណីវិជ្ជមានថ្មីម្នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាទេ និងមិនមានករណីជាសះស្បើយឡើយ។ នេះ ដោយយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅព្រឹកនេះ។
ករណីវិជ្ជមានម្នាក់នោះគឺជា ស្ត្រីជនជាតិខ្មែរអាមេរិកកាំង អាយុ ៨៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់ ) មកដល់កម្ពុជានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង ជំងឺរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៤៤នាក់ ដែលនៅ ។ រីឯ អ្នកដំណើរចំនួន ៤៣នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុង រាជធានីភ្នំពេញ ចំនួន ៣៦នាក់
និងនៅវិទ្យាល័យបុរី ១០០ខ្នង រាជធានីភ្នំពេញ ចំនួន០៧នាក់៕