ដោយ:ទេពកង្រី/កំពង់ឆ្នាំង: ផ្ទះ១ខ្នងត្រូវអគ្គិភ័យឆាប់ឆេះអស់ទាំងស្រុង កាលពីរសៀកម្សិលមិញនេះ ស្ថិតនៅភូមិ.មានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាផ្ទះដែលត្រូវអគ្គីភយ័ឆេះអស់គ្មានសល់នោះទំហំ ៤ម x ៤ម មានម្ចាស់ឈ្មោះ ឈួន ចាន់នី ភេទប្រុសអាយុ ២៧ឆ្នាំ និងមានប្រពន្ធឈ្មោះ រ៉េត ផល អាយុ ២៤ឆ្នាំ មានកូនក្នុងបន្ទុក ០១នាក់នៅក្នុងបន្ទុក ។ អគ្គិភ័យនេះក៏បានបំផ្លាញ ម៉ូតូ១គ្រឿង អង្ករ លុយចំនួន៧០០០០រៀល អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗទៀត ព្រមទាំងសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។
សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភយ័ឆេះផ្ទះអស់ខាងលើនេះបណ្តាលមកពីផ្ទុះផ្ទាំងសូឡាខណៈដែលម្ចាស់ផ្ទះ ។
ក្រោយពេលកើតហេតុ ក្រុមការងារ និងអាជ្ញាធរឃុំត្បែងខ្ពស់ បានជួយឧបត្ថម្ភថវិកាចំនួន ១៣០.០០០រៀល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន គ្រីម បាននាំយក៖ ថវិកា អង្ករ និងគ្រឿងឧបភោគជួយឧបត្ថម្ភភ្លាមៗផងដែរ ៕