Home ព័ត៌មានជាតិ នយោបាយ ព្រឹទ្ធសភា​កំ...

ព្រឹទ្ធសភា​កំពុង​ប្រជុំ​ពិនិត្យ​និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៤

​ដោយៈ​សុផល​/ភ្នំពេញៈ ព្រឹទ្ធសភា នា​ព្រឹក​នេះ កំពុង​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៤​លើ​វិស័យ​ហិរញ្ញវត្ថុ ដែលមាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​បាន​ដឹកនាំ​សម័យប្រជុំ លើក​ទី​៦​ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ​នេះ​។​

សេចក្តីព្រាងច្បាប់​ទាំង​បួន​ ដែល​កំពុង​ពិនិត្ យ​និង​ឱ្យយោបល់​នេះ​មាន​៖
១- សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០២១ ។
២- សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ ថវិកា ទូទៅ របស់ រដ្ឋ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០១៩ ។
៣- សេចក្តីព្រាងច្បាប់ ស្តីពី មូល ប ត្រ រដ្ឋ ។
៤- សេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំ និង ការប្រព្រឹត្តទៅ នៃ អាជ្ញាធរ សេវា ហិរញ្ញវត្ថុ មិនមែន ធនាគារ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular