Home ព័ត៌មានជាតិ សន្តិសុខ ​បង្ក្រាប​ល្ប...

​បង្ក្រាប​ល្បែងស៊ីសង​០២​ទីតាំង​ឃាត់ខ្លួន​មនុស្ស​៦​នាក់​

ដោយៈ​ស​រិ​ទ្ធ​-គ្រញូង/​បាត់ដំបង​: នៅ​ល្ងាច​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​បាន ចុះបង្ក្រាប​ករណី​ល្បែង ស៊ីសង​ដោយ​ខុសច្បាប់​ចំនួន​០២​ទីតាំង គឺ​ទី​តាំងទី​០១ មានការ​ជួបជុំគ្នា (​ភ្នាល់​កីឡាប្រដាល់​) តាម​ទូរទស្សន៍ នៅ​ចំណុច​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ទី​តាំងទី​០២​មានការ​ប្រមូលគ្នា​លេងល្បែង​ស៊ីសង (​ចាក់​អាប៉ោង​) នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​នគរបាល​បានធ្វើ​ការអប់រំ​ណែនាំ​ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព បន្តទៀត​ចំពោះ​អ្នក (​ភ្នាល់​ប្រដាល់​) តាម​ទូរទស្សន៍​។ ចំណែក​អ្នក​ភ្នាល់​អាប៉ោង​ចំនួន​០៦​នាក់ បាន​នាំមក​ស្នងការដ្ឋាន​នគ​របាល​ខេត្តបាត់ដំបង​ដើម្បី​ធ្វើការ​សាកសួរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular