ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានអះអាងថា ច្រកមួយនៅខេត្តកំពត គឺកំពុងមានការនាំចេញស្រូវដែល កសិករទើបនឹងប្រមូលផលហើយថ្មីៗទៅវៀតណាមពី ១០០០ ទៅ ១៥០០ តោន ។
លោករដ្ឋមន្ត្រីបានឲ្យដឹងក្រោយពេលដែល លោក រួមដំណើរជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា-វៀតណាម) ច្រកទាន់ហន់។
លោកបានចែករំលែកថា កម្មវត្ថុដើម្បីចុះមកពិនិត្យសកម្មភាពនាំផលិតផលស្រូវចេញ និងជាពិសេសពិនិត្យ និងតាមដានមើលនូវរាល់សកម្មភាពនាំចូលកសិផលខុសច្បាប់។
លោករដ្ឋមន្ត្រីបានបន្តទៀតថា មន្ត្រីប្រចាំច្រកទ្វេភាគីបានឲ្យដឹងថា ជាមធ្យមក្នុង១ថ្ងៃ ផលស្រូវចំនួនពី ១០០០-១៥០០តោន ត្រូវបាននាំចេញពីច្រកនេះចូលទៅប្រទេសវៀតណាម ៕/PC