Home ព័ត៌មានអន្តរជាតិ សកម្មជន​ថៃ​ពា...

សកម្មជន​ថៃ​ពាក់អាវ​វាល​ក្បាលពោះ​តវ៉ា​ប្រឆាំង​ច្បាប់​ស្តីពី​ការប្រមាថ​ស្តេច​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាងកក ៖ ពួក​មេដឹកនាំ​បាតុកម្ម​លេចធ្លោ​បំផុត​របស់​ថៃ​បាន​ពាក់អាវ​វាល​ក្បាលពោះ​និង​ដើ​រហែ​ក្បួន​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ (២០ ធ្នូ​)​សំដៅ​​ឌឺដង​ទៅលើ​ព្រះមហាក្សត្រ មហាវិ​ជ្ជ​រ៉ា​ឡុងកន ដើម្បី​ទាមទារ​ឱ្យ​លុបចោល​ច្បាប់​ស្តីពី​ការប្រមាថ​ស្តេច​។​

​អាវ​វាល​ក្បាលពោះ​គឺ​ចង់​សំដៅ​ទៅលើ​អាវ​ដែល​ព្រះមហាក្សត្រ​បាន​ពាក់​នៅ​អាឡឺម៉ង់ ដែល​រូបភាព​ទាំងនោះ​ត្រូវបាន​កាសែត​អឺរ៉ុប​យក​មក​ចុះ​ផ្សាយ​ព្រោងព្រាត​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្នុងចំណោម​សកម្មជន​យ៉ាងតិច ៣៥ នាក់​ដែល​បច្ចុប្បន្ន​ប្រឈម​នឹង​ការចោទប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា គឺមាន យុវជន​អាយុ ១៦ ឆ្នាំ​ឈ្មោះ ណា​ផា​ស៊ីន ទ្រី​រ៉ា​យ៉ាពី​វ៉ាត់​ដែល​ពាក់អាវ​វាល​ក្បាល​​ពោះ​និង​មាន​ពាក្យស្លោក​ប្រឆាំង​ស្តេច​សរសេរ​នៅលើ​អាវ​របស់​គាត់​។​

​លោក​ផា​រិត ជីវ៉ារៈ ដែល​ប្រឈម​ការចោទប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះ​ចេស្តា ដែល​អាច​ជាប់គុក​១៥​ឆ្នាំ​ដែរ​នោះ បាន​និយាយថា “​ប្រសិនបើ​យើង​មិន​តស៊ូ​ដើម្បី​ការពារ​យុវជន​ណា​ផា​ស៊ីន​នៅថ្ងៃនេះ​ទេ គ្មាន​នរណា​ម្នាក់​នឹង​មាន​សុវត្ថិភាព​ពី​ការបញ្ចេញ​មតិ​របស់​ពួកគេ​នោះ​ឡើយ​”​។​

​ព្រះបរមរាជវាំង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​ហើយ​ក៏​មិន​បាន​និយាយ​អ្វី​សោះ​ចាប់តាំងពី​ការតវ៉ា​ផ្ទុះឡើង​នៅ​ខែកក្កដា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក អា​នូ​ចា ប៊ូ​រ៉ុប​ឆៃស្រី បាន​និយាយថា​ច្បាប់​ស្តីពី​​ការប្រមាថ​ព្រះមហាក្សត្រ​កំពុង​ត្រូវបាន​ប្រើប្រាស់​ស្របតាម​ច្បាប់​និង​មិន​រារាំង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះ​ទេ​។​

​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ដែរ ពួក​រាជានិយម​មួយ​ក្រុម​តូច​បាន​ស្រែក​ដាក់​មេដឹកនាំ​បាតុក​រ មុន​ពេល​សន្តិសុខ​រុញចេញ​ឆ្ងាយ​អស់​ទៅ​៕

សកម្មជន​ថៃ​ពាក់អាវ​វាល​ក្បាលពោះ​តវ៉ា​ទាមទារ​លុបចោល​ច្បាប់​ស្តីពី​ការប្រមាថ​ព្រះចេស្តា​នៅ​ផ្សារ​ទំនើ​បក្រុង​បាក​កក​កាលពី​ថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular