Home ព័ត៌មានសំខាន់ៗ ប្រកាស​ចូលកាន...

ប្រកាស​ចូលកាន់​តំណែង​អភិបាលខេត្ត​បៃ​លិ​ន​ជា​ផ្លូវការ​នៅ​ព្រឹក​នេះ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​លោកស្រី បាន ស្រីមុំ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាល​គណៈ​អភិបាលខេត្ត​ប៉ៃលិន ជំនួស​លោក ផាន់ ចាន់​ធុល ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​នេះ​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​លោកស្រី បាន ស្រីមុំ មុន​ទទួល​តំណែង​ជា​អភិបាលខេត្ត​គឺជា​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​។​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០២០ លោកស្រី​បានក្លាយ​ជា​អភិបាលខេត្ត​ជា​ស្រី្ត​ទី​២​បន្ទាប់ពី​ខេត្តកោះកុង​។​លោកស្រី​ជំនួស​លោក ផាន់ ចាន់​ធុល ដែល​មក​ទទួល​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular