Home ព័ត៌មានជាតិ សេដ្ឋកិច្ច កែប​មាន​ចំការ...

កែប​មាន​ចំការ​អនុផល​កសិកម្ម​មួយ​កំពុង​ប្រមូល​ផល

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរ​ដោយ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​សហការី​បាន អញ្ជើញ​មក​ពិនិត្យ​ចំការ​មួយកន្លែង​នៅ​ភូមិ​ចម្ការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

​លោក ហេង ឆាយ ម្ចាស់​ចំការ​នោះ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ចម្ការ​មាន​ផ្ទៃដី ១៨​ហ​.​ត ហើយ​លោក​បានចាប់ផ្តើម​អភិវឌ្ឍ​ចម្ការ​នេះ បន្ទាប់ពី​ម្ចាស់​មុន​នៅ​ឆ្នាំ​២០១៩​។ លោក​បាន បន្តថា នៅក្នុង​ចម្ការ​លោក​បាន​ដាំ​ម្រេច ខ្នុរ ១០០០​ដើម ត្របែក ១២​ហ​.​ត និង​ស្វាយ​មួយ ចំនួន​ទៀត​។

​លោក​បាន​បន្តថា គិតពី​តម្លៃ​សេដ្ឋកិច្ច ចំការ​កំពុង​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរៗ មាន​ត្របែក​ទិន្នផល ១​តោន​/​ហ​.​ត ដោយ​លក់​តម្លៃ ១​គ​.​ក្រ​/៨០០០​រ ប្រមូល​ផល​បាន​រាល់ថ្ងៃ និង​ខ្នុរ​លក់​តម្លៃ ៥០០០​រ​/​គ​.​ក្រ បក​រួច​តម្លៃ ១២ ០០០​រ​/​គ​.​ក្រ ទីផ្សារ​ធំ​បំផុត​គឺ​រាជធានី​ភ្នំពេញ​។
​លោក​បាន​បន្តថា នៅបេលនេះ​កសិដ្ឋាន​កំពុងធ្វើការ​អភិវឌ្ឍ​បណ្តើរៗ ដោយ ធ្វើការ​ពង្រីក ដំណាំ​ត្របែក និង​ដាំ​ណាំ​ក្រូច​វ​ល្លិ៍ ដើម្បី​ធានា​បរិមាណ​ផលិតផល​សរីរាង្គ​ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។​

​នាឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់ លោក ហេង ឆាយ ក្នុងការ​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង និង​បង្កើត​ការងារ ទាំង​ក្នុង​ចម្ការ និង​កន្លែង​វេច​ខ្ចប់​ជូន​បងប្អូន​នៅ​ជនបទ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular