ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ កម្លាំងនគរបាល ប៉ុស្តិ៍អូរបែកក្អម បានឃាត់ខ្លួន ជនសង្ស័យ ៥ នាក់ បានជាបន្តបន្ទាប់ នៅវេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង ៥ នាក់នេះ គឺជាយុវជនដែលគ្មានមុខរបរដូចគ្នា រួមមានៈ ១-ឈ្មោះ ស៊ុន រដ្ឋា អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (ដកហូតក្រាម សថ្លា ២កូនថង់តូច) , ២-ឈ្មោះ នួន រិទ្ធីដាវីន អាយុ១៨ឆ្នាំ , ៣-ឈ្មោះ ម៉ែន ចាន់សិរីរ័ត្ន អាយុ១៨ឆ្នាំ , ៤-ឈ្មោះ មាន ប៊ុនហុង អាយុ១៩ឆ្នាំ និង៥-ឈ្មោះ វ៉ាត ចាន់វិថី អាយុ១៨ឆ្នាំ ។ បួននាក់នេះ ស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ជាមួយគ្នា។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥ នាក់ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕/V
ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ជាបន្តបន្ទាប់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន
ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ជាបន្តបន្ទាប់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន