ដោយៈ សរិទ្ធ / ព្រះសីហនុៈ ក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ បានស្លាប់ និងម្តាយរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដ និងម៉ូតូ នៅលើផ្លូវល្បឿនលឿន កំពុងសាងសង់ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក FOTON ពណ៌ស ពាក់ស្លាកលេខ AT-19 ៣-១៣៥០ បើកបរដោយឈ្មោះ ចាង សៀខាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរ បើកបររថយន្ដស្ទូច របស់ក្រុមហ៊ុនសាងសង់ផ្លូវ ចំណុចគីឡូម៉ែត ១៨០។ ចំណែកម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-4902 បើកបរដោយឈ្មោះ គួន ស្រីលីស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ លក់ចាប់ហួយ រងរបួសធ្ងន់ និងកូនស្រី ឈ្មោះ ចន ស្រីឡែន អាយុ៦ឆ្នាំ ស្លាប់ ក្រោយពេលបញ្ចូន ទៅដល់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ហើយរថយន្ដ និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ដើម្បីដោះស្រាយ តាមនីតិវិធី៕/V
ក្មេងស្រីម្នាក់ ស្លាប់ និងម្តាយ របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ និងម៉ូតូ
រថយន្តបង្កម៉ាក FOTON ពណ៌ស ពាក់ស្លាកលេខ AT-19 ៣-១៣៥០ បើកបរដោយឈ្មោះ ចាង សៀខាង អាយុ៤០ឆ្នាំ ជនជាតិចិន
រថយន្តបង្កម៉ាក FOTON ពណ៌ស ពាក់ស្លាកលេខ AT-19 ៣-១៣៥០ បើកបរដោយឈ្មោះ ចាង សៀខាង អាយុ៤០ឆ្នាំ ជនជាតិចិន