ប្រែសម្រួល : កញ្ញាដាលីស/តូក្យូ ៖ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្គា នៅថ្ងៃចន្ទ (២១ ធ្នូ)បានអនុម័តការបង្កើនចំណាយយោធាលើកទី៩ជាប់ៗគ្នាដើម្បីផ្តល់មូលនិធិដល់ការអភិវឌ្ឍយន្តហោះបំបាំងកាយទំនើបនិងមីស៊ីលប្រឆាំងនាវាចម្បាំងរយៈចម្ងាយឆ្ងាយដើម្បីទប់ទល់នឹងអំណាចយោធាកើនឡើងរបស់ចិន។
ក្រសួងការពារជាតិនឹងទទួលបានថវិកាកំណត់ត្រា ៥,៣៤ លានលានយ៉េន (៥១,៧ ពាន់លានដុល្លារ) សម្រាប់ឆ្នាំនេះ ដែលចាប់ផ្តើមពីខែមេសា ពោលគឺកើនឡើង ១,១ ភាគរយពីឆ្នាំនេះ។ជាមួយសំឡេងភាគច្រើនរបស់ក្រុមលោកនាយករដ្ឋមន្ត្រី លោកស៊ូហ្គានៅក្នុងសភា ដូច្នេះការអនុម័តថវិកានេះគឺប្រាកដជាកើតឡើង។
លោកស៊ូហ្គាកំពុងបន្តពង្រីកផ្នែកយោធាដ៏ចម្រូងចម្រាស ដែលប្រឹងប្រែងដោយថ្នាក់ដឹកនាំមុនរបស់លោកគឺស៊ីនហ្សូ អាបេ ដើម្បីផ្តល់ឱ្យកងកម្លាំងជប៉ុននូវយន្តហោះថ្មី កាំជ្រួចមីស៊ីលថ្មី និងនាវាផ្ទុកយន្តហោះបើកចម្ងាយឆ្ងាយ និងភាពខ្លាំងរបស់កងទ័ពដើម្បីទប់ទល់នឹងសត្រូវ រួមទាំងចិនដែលនៅជិតខាង។
ចិនគ្រោងនឹងបង្កើនការចំណាយយោធារបស់ខ្លួន ៦,៦ ភាគរយនៅឆ្នាំនេះ ដែលជាការកើនឡើងតិចតួចបំផុតក្នុងរយៈពេលបីទសវត្សរ៍។
ជប៉ុននឹងទិញមីស៊ីលចម្ងាយឆ្ងាយនិងពិចារណាបំពាក់អាវុធនិងបណ្តុះបណ្តាលយោធារបស់ខ្លួនដើម្បីវាយប្រហារគោលដៅលើដីគោកនៅចម្ងាយឆ្ងាយនៅចិន កូរ៉េខាងជើង និងផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី។
យន្តហោះបំបាំងកាយតម្លៃសរុប ៤០ ពាន់លានដុល្លារគ្រោងផលិតរួចរាល់នៅទសវត្សរ៍ឆ្នាំ២០៣០ ដោយក្រុមហ៊ុន Mitsubishi Heavy Industries សហការជាមួយក្រុមហ៊ុន Lockheed Martin។
ជប៉ុននឹងចំណាយ ៣២៣ លានដុល្លារលើការផលិតមីស៊ីលប្រឆាំងនាវាបាញ់បានចម្ងាយឆ្ងាយ និងលៃទុកប្រាក់ ៦២៨ លានដុល្លារសម្រាប់ទិញយន្តហោះអាម៉េរិក F-35 ចំនួន ៦ គ្រឿង ហើយ ៩១២ លានដុល្លារទៀតទុកសម្រាប់សង់នាវាចម្បាំង២គ្រឿង៕
លោកស៊ូហ្គាកំពុងបន្តពង្រីកផ្នែកយោធាដ៏ចម្រូងចម្រាស ដែលប្រឹងប្រែងដោយថ្នាក់ដឹកនាំមុនរបស់លោកគឺស៊ីនហ្សូ អាបេ