ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈករណីឆ្លងកូវីដ១៩ថ្មីចេញពីផ្សារអាហារសមុទ្រស្រស់មួយនៅក្នុងខេត្តសាមុត សាខន នៃប្រទេសថៃកំពុងកើនឡើង។អាជ្ញាធរបានបន្តធ្វើតេស្តរកវីរុសលើកម្មករពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា។អភិបាលរងខេត្តលោក ស៊ូរ៉ាសាក់ ផូលយ៉ាងសង បាននិយាយកាលពីថ្ងៃអាទិត្យថា កម្មករ១៤៦នាក់ទៀតមកពីប្រទេសក្បែរខាងត្រូវបានពិនិត្យរកឃើញកូវីដ១៩កាលពីថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនេះនៅក្នុងខេត្តកើនដល់៦៩៤នាក់។
រូបថតកាសែតថៃ
ទន្ទឹមនឹងអ្វីដែលកំពុងផ្ទុះឡើងនូវវការចម្លងជាសហគមន៍នៅខេត្តសាមុតសាខនប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់និងចាត់វិធានការភ្លាមៗកាលពីរសៀលថ្ងៃទី២០ខែធ្នូដើម្បីបង្ការនិងទប់ស្កាត់ក្នុងចម្លងចូលកម្ពុជាតាមរយៈពលករចំណាកស្រុករបស់កម្ពុជា។
តើមានខេត្តរបស់កម្ពុជាណាខ្លះដែលពាក់ព័ន្ធនឹងខេត្តសាមុត សាខននេះ?។ខេត្តសាមុត សាខន (SAMUT SAKORN) ស្ថិតនៅប៉ែកខាងត្បូងទីក្រុងបាងកក និងស្ថិតនៅចន្លោះ ខេត្តសាមុត ប្រាកាន (SAMUT PRAKARN) និងខេត្ត សាមុត សុងក្រាម (SAMUT SONGKRAM)។
ខេត្ត សាមុត សាខន ជាខេត្ត ជាប់ នឹងមាត់ សមុទ្រនៃឈូងសមុទ្រថៃម្ខាងនិងម្ខាងទៀត ជាប់ នឹងខេត្តរ៉ាតបុរី (RATBURI)។ ទំនាក់ទំនងរវាងខេត្តសាមុត សាខន មកព្រំប្រទល់កម្ពុជា គឺមានផ្លូវទឹកនិង ផ្លូវ គោក។ តាមផ្លូវទឹក គេអាចធ្វើដំណើរមកកាន់ ប្រទេស កម្ពុជា ដោយឆ្លងកាត់ឈូងសមុទ្រថៃ ប៉ែកខាងជើង ជិតពាក់កណ្ដាល។ប៉ុន្តែអ្នកដំណើរមិននិយមតាមផ្លូវទឹកទេ។
ចំណែកតាមផ្លូវគោក ដើម្បីធ្វើដំណើរមកកម្ពុជា គឺត្រូវឆ្លងកាត់ខេត្តចំនួន ប្រាំពីរគឺ ១. ខេត្ត សាមុត ប្រាកាន (SAMUT PRAKARN)២. ខេត្ត ឆុន បុរី (CHON BURI),៣. ខេត្ត ឆាក់ ឈើង សៅ (CHAR CHERNG SAO)៤. ខេត្ត រ៉ា យ៉ង (RAYORNG) ៥. ខេត្ត ស្រះកែវ (SRA KEO)៦. ខេត្ត ច័ន្ទ ប៊ុរី (JAN BURI)៧. ខេត្ត ត្រាត (TRART)។
ខេត្តដែលត្រូវឆ្លងកាត់មកកាន់កម្ពុជាទាំង ៧ ខេត្តនេះមានខេត្តចំនួនបីដែលមានព្រំប្រទល់ជាប់កម្ពុជា គឺ ខេត្ត ស្រះកែវ ខេត្ត ច័ន្ទ ប៊ុរី និង ខេត្ត ត្រាត ។
ខេត្តទាំងបីរបស់ថៃនេះជាប់ជាមួយខេត្តព្រំដែនកម្ពុជា គឺ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង ខេត្តប៉ៃលិន ៕