Home ព័ត៌មានជាតិ សន្តិសុខ មនុស្ស​៥​នាក់...

មនុស្ស​៥​នាក់ រងរបួស​ដោយសារ រថយន្ត​សណ្តោង​រ៉ឺម៉ក ក្រឡាប់ ពារ​ម៉ូតូ​រ៉ឺម៉ក បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ មនុស្ស​ចំនួន​៤​នាក់ បាន​រងរបួស​ដោយសា​រ រថយន្ត​សណ្តោង​រ៉ឺម៉ក ក្រឡាប់ ពារ​លើ​ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ កាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មនុស្ស រង​បួស​ចំនួន​៥ នាក់​នេះ កើតឡើង​ដោយសារ​រថយន្ត​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-8190 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ ស៊ឹម សុភ​ក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​ផុត ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ រួម​ដំណើរ​ដោយ​ឈ្មោះ ចក់ សម្ផស្ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រឡឹង ឃុំ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​របួសស្រាល​) ។​

​ប្រភព បាន​បន្តថា នៅពេល​ធ្វើដំណើរ មកដល់​កន្លែងកើតហេតុ រថយន្ត​នេះ បាន​ក្រឡាប់ ពារ​រ៉ឺម៉ក​ម៉ូតូ មួយគ្រឿង ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​លើ ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង (​ទិសដៅ​ស្របគ្នា​) បើកបរ​ដោយ​ឈ្មោះ ទិ ទុំ អាយុ​៤៣​ឆ្នាំ ដោយមាន​អ្នករួមដំណើរ​មាន​គ្នា ៦​នាក់ គឺ​១.​ឈ្មោះ ណា​ង ផានិត អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ អ៊ី ភារ​ម្យ អាយុ​៤៣​ឆ្នាំ បុរស​បីនាក់​នេះ ស្នាក់នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ខណ្ឌ​ព្រែក​ព្នៅ , ៣. ឈ្មោះ វ៉ិ​ត ថា​រិ​ន អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ឌួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។ បុរស​បួន​នាក់​នេះ រងរបួស​ស្រាល ។ ចំណែក​យុវជន បីនាក់​ទៀត ដែល​ជិះ​លើ​រ៉ឺម៉ក​ម៉ូតូ​នោះដែរ គឺ​មិនមាន​របួស​ទេ រួមមាន ៤. ឈ្មោះ ភារៈ អាយុ​២០​ឆ្នាំ , ៥.​ឈ្មោះ ហេង អាយុ​២២​ឆ្នាំ និង​៦.​ឈ្មោះ លិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បីនាក់​នេះ ស្នាក់នៅ ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ។​

​ក្នុងករណីនេះ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ធ្ងន់ ១​គ្រឿង រ៉ឺម៉ក​ខូចខាត​ធ្ងន់ ១​គ្រឿង មនុស្ស​រងរបួស​ចំនួន ៥​នាក់ ៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular