ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ បានចាប់ផ្ដើមត្រូហើយ រីឯតម្លៃ ក៍បានចុះថោកបន្តិចដែរ នៅពេលប្រជាពលរដ្ឋ ដាក់មងត្រូវ។
ប្រជាពលរដ្ឋ ដែលនៅស្រុកឆ្ងាយៗ ពីទន្លេស្រុកទឹកផុស និងខាងកំពង់ស្ពឺដែលតែងតែ នាំក្រុមគ្រួសារ បងប្អូន ក៍ដូចជាអ្នកភូមិស្រុក ចុះមកធ្វើប្រហុក និងផ្អក បាននិយាយ អោយដឹង នៅថ្ងៃទី២១ ធ្នូ ២០២០ ថាៈ ឆ្នាំនេះ ក៍ដូចជាឆ្នាំមុនៗដែរ ពួកគាត់បានមក ជាក្រុម តាមរថយន្ត ខ្លះទៀត មកតាមគោយន្ត និងខ្លះទៀត តាមម៉ូតូ ចុះមកធ្វើប្រហុក ផ្អក នៅកំពង់ប្រសាទ ក្នុងខេត្តកំពង់ឆ្នាំង ។
ពួកគេបានបញ្ជាក់ថាៈ ថ្ងៃនេះ គាត់ទិញបានខ្លះៗហើយ តែស្ថានភាពត្រីដាក់មង នៅថ្លៃបន្តិច ដោយមួយគីឡូ ពី ៣.៥០០ រៀល ៥.០០០ រៀល ដោយឡែក ត្រីសម្រាប់ធ្វើផ្អក តម្លៃ ៧.០០០ រៀល ទៅ ១៥.០០០ រៀល។ បើត្រី ចុះថោកជាងនេះបន្តិច ពួកគេអាចទិញ ធ្វើប្រហុក និងផ្អកបានច្រើន ដើម្បីសម្រាប់ត្រៀមទុក ធ្វើស្រែ នៅរដូវវស្សា ខាងមុខ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បាននិយាយឱ្យដឹង តាមទូរស័ព្ទ នៅវេលាព្រឹក ថ្ងៃទី២១ ធ្នូ នេះថាៈ បើតាមការពិនិត្យ នៅថ្ងៃនេះ សកម្មភាពដោយ ឧបករណ៍មងបណ្តែត ដោយប្រជាពលរដ្ឋ ស្ថានភាពត្រី ត្រូវព្រោះដល់ខ្នើត ហើយតម្លៃ ក៏នៅថ្លៃបន្តិចផងដែរ តែបើត្រឹមថ្ងៃទី២២ ទៅ ២៣ ខាងមុខនេះ ត្រីអាចនឹងត្រូវខ្លាំង ហើយតម្លៃក៏ថោក ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់នាន ចុះមកធ្វើប្រហុក ផ្អក បានច្រើន ដើម្បីត្រៀមទុក សម្រាប់រដូវធ្វើស្រូវ វស្សាខាងមុខ។
ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលនៅស្រុកលើឆ្ងាយៗ សូមមេត្តារួសរាន់ ចុះមកធ្វើប្រហុកផ្អកឲ្យបាន ទាន់ពេលវេលា នៅពេលត្រី ចាប់ផ្តើមត្រូវហើយ នៅថ្ងៃនេះ៕/V-PC