សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការ​ព្រឹទ្ធសភា​,​បញ្ជីរាយឈ្មោះ​សមាជិក សមាជិកា​នីតិកាល​ទី​៤

3353
ចែករម្លែក
  • 136
    Shares
ដំណើរការបោះឆ្នោតជ្រើសតាំប្រធាន អនុប្រធានព្រឹទ្ធសភានីតិកាលទី៤

ភ្នំពេញៈ​នៅមុននេះ​បន្តិច​អគ្គលេខាធិការ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​ចេញ​សេចក្តី​ទាក់ទង​នឹង​កិច្ចប្រជុំ​ដំបូង​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៤​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៨​។​ខ្លឹមសារ​មាន​ទាំងស្រុង​ដូចខាងក្រោម​៖

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩:០០​នាទី​ព្រឹក ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ការបើក​សម័យប្រជុំ​ដំបូង នីតិកាល​ទី​៤ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​-​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា​។​
​បន្ទាប់ពី​ពិធី​បើក​ជា​ផ្លូវការ អង្គ​ព្រឹទ្ធសភា បាន​ដំណើរការ​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម ម៉ុម ជឹម​ហុយ ប្រធាន​បណ្តោះអាសន្ន​ព្រឹទ្ធសភា​នីតិកាល​ទី​៤​។​

​អង្គប្រជុំ​ព្រឹទ្ធសភា​បាន​៖

១-​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង ៦២​រូប គឺ​៖

​ ​១.​ឯកឧត្តម ស៊ើ​យ កែវ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២.​ឯកឧត្តម ម៉ុម ជឹម​ហ៊ុយ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣.​លោកជំទាវ ទី បូរ៉ា​ស៊ី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤.​ឯកឧត្តម ថុង ច​ន់​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥.​ឯកឧត្តម អ៊ុក ប៊ុន​ឈឿន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៦.​ឯកឧត្តម សួន លន់​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៧.​ឯកឧត្តម យ៉ង់ សែម​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៨.​ឯកឧត្តម ឡាវ ម៉េង​ឃី​ន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៩.​ឯកឧត្តម សុខ យា​ត​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១០.​សម្ត​ច​វិបុល​សេនា​ភក្តី សាយ ឈុំ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១១.​ឯកឧត្តម សុខ ឥសាន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១២.​ឯកឧត្តម ទេព ង​ន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៣.​ឯកឧត្តម ចាន់ ណា​រ៉េត ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៤.​ឯកឧត្តម ណាំ ទុំ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៥.​ឯកឧត្តម ឈិ​ត គឹម​យា​ត​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៦.​ឯកឧត្តម គង់ សារាជ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៧.​ឯកឧត្តម ឡាយ អ៊ី​ពិ​សិទ្ធិ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៨.​ឯកឧត្តម ជា ជេ​ដ្ឋ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​១៩.​ឯកឧត្តម ស៊ីម កា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២០.​ឯកឧត្តម នៃ ប៉េ​ណា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២១.​ឯកឧត្តម គិ​ន ណែ​ត​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២២.​ឯកឧត្តម អ៊ុក គង់​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២៣.​លោកជំទាវ ស៊ឹង ស៊ី​យុ​ត​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២៤.​ឯកឧត្តម ប៉ុល លឹម​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២៥.​ឯកឧត្តម ម៉ាន់ ឈឿន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២៦.​លោកជំទាវ អ៊ុំ សូ​ម៉ា​នី​ន​ ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ​
​ ​២៧.​ឯកឧត្តម អន ស៊ុំ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២៨.​ឯកឧត្តម ហែម ខន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​២៩.​ឯកឧត្តម ច្រឹង គឹម​ស្រ៊ា​ន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣០.​ឯកឧត្តម ខៀវ មុត​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣១.​ឯកឧត្តម មួង ប៉យ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣២.​ឯកឧត្តម ទឹម ផន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៣.​ឯកឧត្តម ជុំ វង​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៤.​ឯកឧត្តម ឡាន់ ឆន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៥.​ឯកឧត្តម ឈួន ឡេង​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៦.​លោកជំទាវ មុំ សណ្តាប់​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៧.​ឯកឧត្តម ម៉ែន ស៊ី​ផាន់​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៨.​លោកជំទាវ ឱ សុខុម​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៣៩.​ឯកឧត្តម កុក អាន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤០.​ឯកឧត្តម ម៉ុង ឫទ្ធី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤១.​ឯកឧត្តម ប្រាក់ ចំរើន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤២.​ឯកឧត្តម ញ៉ែម សាម៉ន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤៣.​លោកជំទាវ ឯម ផលា​មុនី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤៤.​ឯកឧត្តម គឹម ធា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤៥.​ឯកឧត្តម សាយ បូ​រិ​ន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤៦.​ឯកឧត្តម ស្រី បេន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤៧.​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី​ ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ​
​ ​៤៨.​លោកជំទាវ មាន សំអាន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៤៩.​ឯកឧត្តម អាយ ខន​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥០.​ឯកឧត្តម ម៉ម ប៊ុននាង​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥១.​ឯកឧត្តម សត ណា​ឌី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥២.​លោកជំទាវ ស៊ី វណ្ណ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥៣.​ឯកឧត្តម ជឹម លាវ​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥៤.​ឯកឧត្តម លី យ៉ុង​ផាត់​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥៥.​ឯកឧត្តម ទេព យុ​ទ្ធី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥៦.​ឯកឧត្តម ឈើ​យ ចាន់ណា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥៧.​ឯកឧត្តម លី សារី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៥៨.​ឯកឧត្តម សួន មាន​ ​ជ្រើសតាំង​ដោយ​រដ្ឋសភា​
​ ​៥៩.​ឯកឧត្តម ឆាយ វណ្ណា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៦០.​លោកជំទាវ ឃួន ឃុន​ឌី​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៦១.​ឯកឧត្តម ហេង បូរ៉ា​ ​គណបក្ស​ប្រជាជន​កម្ពុជា​
​ ​៦២.​លោកជំទាវ ជា ច័ន្ទ​ទេវី​ ​ជ្រើសតាំង​ដោយ​រដ្ឋសភា​។​

២-​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​ទី​១ និង​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ​ព្រឹទ្ធសភា បាន​បោះឆ្នោត​ជ្រើសរើស​ដាច់ដោយឡែក​ពីគ្នា​នូវ​ប្រធាន និង​អនុប្រធាន ២​រូប
​នៃ​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយ​ទទួលបាន​លទ្ធផល​ដូចតទៅ​៖
១-​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​ប្រធានព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ​ចំនួន ៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​
២-​ឯកឧត្តម នៃ ប៉េ​ណា ជា​អនុប្រធាន​ទី​១​ព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ​ចំនួន ៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​
៣-​ឯកឧត្តម ទេព ង​ន ជា​អនុប្រធាន​ទី​២​ព្រឹទ្ធសភា ដោយមាន​សំឡេងគាំទ្រ ចំនួន ៦២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ និង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ទាំង​៦២​រូប នឹង​អញ្ជើញ​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ នា​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦:០០​នាទី នៅក្នុង​ព្រះទីនាំង​ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

​ថ្ងៃ​ចន្ទ ៩​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦១
​ ​រាជធានី​ភ្នំពេញ​,​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨
​ ​អគ្គលេខាធិការ​

ទីតាំងផ្សាយពាណិជ្ជកម្ម