ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ ជនសង្ស័យចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរ ប្រើប្រាស់ គ្រឿងញៀន ត្រូវកម្លាំងនគរបាល ខេត្តព្រះវិហារ បញ្ជូនទៅ តុលាការ កាលពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ត្រីយ៍ ឆយ បូរិន ស្នងការរង និងជានាយសេនាធិការ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះវិហារ បានឱ្យដឹងថាៈ ជនសង្ស័យ ចំនួន១៤នាក់ ដែលពាក់ព័ន្ធករណី ជួញដូរ ប្រើប្រាស់ គ្រឿងញៀន បានបញ្ជូនទៅតុលាការហើយ ក្រោយពីលោកឧត្តម សេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជា ឱ្យកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាល ក្រុងព្រះវិហារ និងនគរបាល ស្រុកគូលែន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រយៈពេល ២ ថ្ងៃជាប់គ្នា ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យ ចំនួន ១៤ នាក់ និងសម្ភារពាក់ព័ន្ធបទល្មើស មួយចំនួន ៕/V-PC