ដោយ: សរិទ្ធ / ភ្នំពេញ: សំណុំរឿងចំនួន២ដែលមានលោកសម រង្ស៉ី ជាជនជាប់ចោទបានត្រូវសាលាដំបូងរាជធានីភ្នំពេញ លើកពេលប្រកាសសាលក្រមទៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ខាងមុខបន្ទាប់ពី បានបើកសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០រួចហើយ។
សវនាការនេះមាន លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះនិងលោក សេង ហៀង ជាតំណាងអយ្យការ។
សំណុំរឿងទាំង២ដែលតុលាការលើកយកមកបើកសវនាការជំនុំជម្រះ គឺពាក់ព័ន្ធនឹង ករណីលោក សម រង្ស៉ី បំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៉ី ញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយធនាគារ៕