Home ព័ត៌មានអន្តរជាតិ ជប៉ុន​អនុម័ត​...

ជប៉ុន​អនុម័ត​ថវិកា​រហូតដល់១,០៣ លាន​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ពី​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តូ​ក្យូ ៖ ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយថា គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​អនុម័ត​នៅ​ថ្ងៃ​ចន្ទ​នេះ (២១ ធ្នូ​) លើ​សេចក្តីព្រាង​ថវិកា​ចំនួន ១,០៣ លាន​លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ឆ្នាំសារពើពន្ធ​បន្ទាប់ ដោយ​ចាប់ផ្តើម​នៅ​ខែ​មេសា​ឆ្នាំ ២០២១ ខណៈ​ការចំណាយ​ទប់ទល់​វីរុស​កូរ៉ូណា​និង​សេដ្ឋកិច្ច​បាន​ដាក់​សម្ពាធ​លើ​ហិរញ្ញវត្ថុ​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​រួចទៅហើយ​។​

​ថវិកា​ប្រចាំឆ្នាំ ១០៦,៦ លាន​លាន​យ៉េន (១,០៣ លាន​លាន​ដុល្លារ​អាម៉េរិក​) គឺ​កត់សម្គាល់​ពី​ការកើនឡើង​៤ ភាគរយ​ពី​កម្រិត​ដំបូង​នៃ​ឆ្នាំ​នេះ​និង​កើនឡើង​រយៈពេល ៩ ឆ្នាំ​ជាប់​គ្នា ខណៈ​បំណុល​ថ្មី​មាន​ចំនួន ៤៣,៦ លាន​លាន​យ៉េន​ស្មើ​នឹង ៤០,៩ ភាគរយ​នៃ​ប្រាក់ចំណូល​។​

​ពី​អឺរ៉ុប​រហូតដល់​អាម៉េរិក អ្នក​ធ្វើ​គោលនយោបាយ​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ចេញ​សកម្មភាព​ជំរុញ​រូបិយវត្ថុ​និង​សារពើពន្ធ​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដ៏​ជ្រាលជ្រៅ​និង​អូស​បន្លាយពេល​យូរ​ខណៈ​​ដែល​ជំងឺ​រាតត្បាត​បាន​បិទ​ព្រំដែន​អន្តរជាតិ​និង​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ​។​

​នៅ​ជប៉ុន កំណែទម្រង់​សារពើពន្ធ​ត្រូវ​បាន​បោះបង់ចោល ខណៈ​ដែល​នាយករដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា​ផ្តល់​អាទិភាព​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ពន្ធ​។​

​ផែនការ​ចំណាយ​នេះ​ត្រូវអនុម័ត​ដោយ​សភា​នៅ​ដើម​ឆ្នាំ​ក្រោយ​៕

​គណៈរដ្ឋមន្ត្រី​ជប៉ុន​អនុម័ត​ថវិកា ១,០៣ លាន​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ជំងឺ​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular