ដោយ:អង្គរតូច/សៀមរាបៈ កុដិលោក ក្នុងវត្តតាហង្ស រង្សីសរារាម ដែលស្ថិតក្នុងភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក នៃស្រុកពួក បានត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
មន្ត្រីកងរាជអាវុធហត្ថស្រុកពួក បានអោយដឹងថា
កុដិលោក ដែលរងការវាយប្រហារ ដោយអណ្តាតភ្លើង មានទំហំបណ្តោយ២១ម៉ែត្រ ទទឹង៧.៥០ម៉ែត្រ សង់ពីថ្មក្រោម ឈើលើ ប្រក់សង្កសី កំពស់៣ម៉ែត្រ ។ កុដិនោះ រងការខូចខាតអស់ទាំងស្រុង និងឆេះសំភារះដូចជា ស្បង់១៣ឈុត សៀវភៅធម៌៧ក្បាល និង សំភារះប្រើប្រាស់មួយចំនួនផ្សេងទៀត។ ចៅអធិការវត្តនេះ បានសន្និដ្ឋានថា ភ្លើងដែលឆេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង។
មន្ត្រីបន្តថា ក្នុងហេតុការណ៍នោះ មានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ ប្រជាការពារ និងកងកម្លាំងអាវុធហត្ថ និងប៉ូលីស ដោយបានប្រើប្រាស់រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន១គ្រឿងបាញ់ទឹកអស់ចំនួន២ទ្បាន និង មិនបង្កអោយមានការរងរបួសដល់មនុស្សឡើយ៕-R