Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​វី​ង​ចូលរួម​...

​វី​ង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បង្ការ​និង​ការពារ​កូ​វីដ​១៩

ដោយៈ​សុផល​/​ភ្នំពេញ ​៖ ​នៅពេលដែល​ប្រទេស​កម្ពុជា​ កំពុង​បន្ត​   ប្រឈម​នឹង​បញ្ហា​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​)លីមីត​ធី​តបាន​បង្កើន​វិធានការណ៍​ប្រុង​ប្រយ័ត្ន​នៅតាម​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស ដែល​នេះ​ជាការ​ជូ​យ​រួម​ចំណែក​ជា មួយ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​១៩​។​វី​ង​ក៏បាន​ផ្តួច ផ្តើម​សកម្មភាព​ជាច្រើន​ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ ក្នុងអំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ហើយ ថ្មីៗ​នេះ​វី​ង​បាន ប្រកាស​ធ្វើ​យុទ្ធនាការ​ដើម្បី​ប្រមូល​ថវិការ​គាំទ្រ​ដល់​រាជរដ្ឋា​ភិបា​ល​កម្ពុជា​ក្នុង​ការទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ផងដែរ​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រ​សា​​សន៍ថា​៖ “​យើង​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារ​របស់​យើង​នៅ​ទូទាំងប្រទេស​ដើម្បី​ធានាថា​ពួកគេ​អនុវត្ត​វិធានការណ៍​ដើម្បី​ការពារ​ពី​ការឆ្លង​ជំងឺ​នេះ​។ ឥឡូវនេះ​យើង​ក៏បាន​សម្រេចចិត្ត​ចាត់​វិធា​នការណ៍​ផ្សេង​បន្ថែមទៀត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ភ្នាក់ងារ​និង​សហ​គមន៍​របស់​យើង​” ។​

​អតិថិជន​របស់​វី​ង​នឹង​ឃើញ​នូវ​សញ្ញា​ដើម្បី​ធានាបាន​នូវ​គម្លាត​សុវត្ថិ​ភា​ព​​​នៅពេល​រង់ចាំ មាន​អាកុល​ឬ​ជែ​ល​លាងដៃ និង​ប័ណ្ណ​ព័ត៌មាន​ដែល​ជំ​រុញឱ្យ​សាធារណជន​ធ្វើតាម​វិធី​បង្ការ​កូ​វីដ​១៩​រួមមាន​៖​ការពាក់​ម៉ាស់ និង​ទៅពិនិត្យ​សុខភាព​ប្រសិនបើ​ពួកគេ​មាន​រោគសញ្ញា​នៃ​ជំងឺ​នេះ​។ ភ្នាក់ងារ​វី​ង​ក៏​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​និង​ផ្តល់ជូន​អតិថិជន​នូវ​អាកុល​ឬ​ជែ​ល​លាងដៃ​ផងដែរ​។​

​លោកស្រី វឿន ម៉ា​រី​ណា ភ្នាក់ងារ​វី​ង​នៅ​ខេត្តកណ្តាល​បាន​មាន​ប្រសា​ស​ន៍ថា​៖“​ខ្ញុំ​ត្រូវ​ពាក់​ម៉ាស់​និង​ប្រកាន់យក​ការរក្សា​គម្លាត​សង្គម​ប្រកប​ដោយ​សុវត្ថិភាព​នៅ​ទី​តាំ​របស់ខ្ញុំ​។ នៅពេល​មាន​អតិថិជន​ច្រើន​នៅ​ទីនេះ ខ្ញុំ​លើកទឹកចិត្ត​ពួកគេ​អោយ​តំរង់​ជួរ​និង​ធ្វើតាម​ផ្លាក​សុវត្ថិភាព​។ ខ្ញុំ​ក៏​រក្សា​ទីតាំង​របស់ខ្ញុំ​ឱ្យ​ស្អាត​និង​ផ្តល់ឱ្យ​អតិថិជន​នូវ​អាកុល​លាងដៃ​ផងដែរ​។​

​វី​ង​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ចាប់តាំងពី​ខែមីនា​ឆ្នាំ ២០២០ ដើម្បី​ជំរុញ​ការយល់ដឹង​អំពី​កូ​វីដ​១៩ ។ ទាំងនេះ​រួមបញ្ចូល​ការផ្សព្វផ្សាយ​អំពី​ការយល់ដឹង​នៃ​គម្លាត​សុវត្ថិភាពនិង​វិធានការណ៍​ផ្សេងៗ​ទៀត​ក្នុង​ពេល​​មាន​ជំងឺ​រាតត្បាត​។ ក្រុមហ៊ុន​ក៏បាន​បើក​កម្មវិធី​ជជែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ចែករំលែក​ព័ត៌មាន​ឥតគិតថ្លៃ​និង​គួរឱ្យ​ទុកចិត្ត​ដល់​សាធា​រណជន​ផងដែរ​។​

​លោក ស្រ៊ុន ឈាង​ស្រេង​ ​នាយក​គ្រប់គ្រង​អាជីវកម្ម​ទីផ្សារ​អតិថិជន​នៃ​ធនាគារ​ឯកទេស វី​ង បាន​មានប្រសាសន៍ថា​៖“​សុវត្ថិភាព​របស់​ភ្នាក់ងារ អតិថិជន និង​សហគមន៍​គឺជា​អាទិភាព​ចំបង​របស់​យើង​។ យើង​តែងតែ​ផ្តល់ព័ត៌មាន​ថ្មីៗ​អំពី​កូ​វីដ​១៩​ដល់​ភ្នាក់ងារ​របស់​យើង ហើយ​ទៅ​ជួប​ពួកគេ​ជា​ទៀងទាត់​ដើម្បី​ធានាថា​ពួកគេ​កំពុង​អនុវត្ត​នូវ​វិធានការណ៍​សុវត្ថិភាព​នានា​។ បុគ្គលិក​វី​ង​ទាំងអស់​ក៏​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ របាំងមុខ ស្រោមដៃ លាងដៃ​នឹង​អាកុល ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​នៅពេល​ទៅ​ជួប​ភ្នាក់ងារ​ផងដែរ​»​។

​លោក សរ សាន្ត​ភិរម្យ ដែលជា​អតិថិជន​វី​ង​ម្នាក់​នៅ​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា​៖“​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ពេល​ទៅ​ភ្នាក់ងារ​វី​ង​ព្រោះ​វា​មាន​ទីតាំង​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ​។ ខ្ញុំ​បានកត់សម្គាល់​ឃើញថា​ក្រុមហ៊ុន​បាន​គូស​ខ្សែបន្ទាត់​នៅលើ​ដី​ហើយ​ពួកគេ​ស្នើ​សុំឱ្យ​អតិថិជន​តម្រង់​ជួរ​ស្របគ្នា​និង​រក្សា​ចន្លោះ ១,៥ ម៉ែត្រ​រវាង​គ្នា​ទៅវិញទៅមក​។ ភ្នាក់ងារ​ក៏​រំលឹក​ពួកយើង​ឱ្យ​ពាក់​ម៉ាស់ និង​សម្អាត​ដៃ​របស់​យើង​ជាមួយ​អាកុល​មុន​និង​ក្រោយពេល​ប្រើ​សេវាកម្ម​របស់​ពួកគេ​ផងដែរ​។ ខ្ញុំ​មាន​អារម្មណ៍​ជឿជាក់​និង​ពេញចិត្ត​ចំពោះ​កម្រិត​សុវត្ថិភាព​នេះ​ណាស់​។​​​​នៅ​​ទី​​​ស្នា​ក់​ការ​កណ្តាល​របស់​វី​ង​នៅ​ទីក្រុង​ភ្នំពេញ អតិថិជន​ទាំងអស់​តម្រូវឱ្យ​ពាក់​ម៉ាស លាងដៃ​ជាមួយ​អាកុល និង​ត្រួតពិនិត្យ​សីតុណ្ហភាព​របស់​ពួកគេ​ផងដែរ​។​
​មាន​ភ្នាក់ងារ​វី​ង​ជិត ៩០០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ទាំង​រាជ​ធានី​​ភ្នំពេញ​ទៅ​ខេត្ត​ដាច់ស្រយាល​ផ្សេងៗ​។ វី​ង​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ធានាថា​ភ្នាក់ងារ​របស់ខ្លួន​អាច​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​គ្មាន​ការរំខាន​ណាមួយ ដើម្បី​ឲ្យ​អតិថិជន​អាច​បន្ត​ប្រើ​ប្រាស់​សេវាកម្ម​របស់ខ្លួន​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ក៏ដូច​ជា​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេងៗ​។Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular