Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​មុខ...

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ ជា​ជនជាតិ​វៀតណាម

​ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ជនសង្ស័យ​ជនជាតិ​វៀតណាម​២​នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ល្បីល្បាញ​តាម​ដង​ទន្លេ រួម​និង​កាណូត​បា​ឡា​ស្មាច់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​។ ការឃាត់ខ្លួន​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃទី​២១​ធ្នូ​២០២០ នៅ​ចំណុច​ទំនប់​បារាំង ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង​។​

​លោក​វរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​នគ​បាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើនេះ​មាន ១.​ឈ្មោះ ប៊ួ​យ យ៉ាំង​សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​២.​ឈ្មោះ ចាង ប៊ុន​ថា​ន់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ពួកគេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង ជា​មេខ្លោង​ជួញដូរ​ចែកចាយ​គ្រឿងញៀន ដែល​ក្រុម​នេះ​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​នៅតាម​ដង​ទន្លេ ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​សមត្ថកិច្ច​ស្វែងរក​យូរហើយ​។ ក្រុម​នេះ ចែកចាយ​ថ្នាំញៀន​នៅតាម​ដង​ទន្លេ និង​តាម​បណ្តា​កោះ ដោយ​លក់​បុក​ល្នុ​ង ស្រុក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច​។​

​សមត្ថកិច្ច​បានធ្វើការ​ដកហូត​ថ្នាំញៀន ២​កញ្ចប់​ធំ និង​កាណូត​បា​ឡា​ម៉ាស៊ីន ៦​មួយគ្រឿង ដែលជា​មធ្យោបាយ និង​ឧបករណ៍​សម្រាប់​ឆក់​ត្រី​ប្រភេទ​ត្រជាក់ ជ​ញ្ជី​ថ្លឹង​ថ្នាំ រួម​និង​សម្ភារៈ​វិច​ខ្ចប់​មួយចំនួន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង​ថ្នាំញៀន និង​កាណូត ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី​នៅថ្ងៃនេះ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular