Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ក្រុមប្រឹក្ស...

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឍន៍​កម្ពុជា​យល់ព្រមលើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​មួយ​

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​មួយ​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​។​
​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​នេះ​គឺ​នឹង​ដំណើរការ​ដោយ​ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD​។​​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៣ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣៨​កន្លែង៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular