Home ព័ត៌មានសំខាន់ៗ ថៃ​រក​ឃើញ​អ្ន...

ថៃ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី ជិត​៤០០​នាក់​ទៀត​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ នៅ​ថ្ងៃ​ចន្ទ​នេះ មនុស្ស​៣៨២​នាក់​ទៀត​ត្រូវបាន​រកឃើញ​ថា​ឆ្លងកូវី​ដ​១៩ ក្នុងនេះ​៣៦០​នាក់​គឺជា​កម្មករ​មី​យ៉ាន់​ម៉ា ដែល​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ផ្សារ​បោះ​ដុំ​អាហារ​សមុទ្រ​​មួយ​នៅក្នុង​ខេត្ត សាមុត សា​ខន ជាប់​នឹង​ក្រុង​បាងកក​។​

​កំណើន​នៃ​ការឆ្លង​នេះ​កើត​ឡើង​ក្រោយ​ពី​មនុស្ស​៥៧៦​នាក់​ត្រូវបាន​រកឃើញ​ថា​ឆ្លង​ជំងឺ​នេះ​កាលពី​ថ្ងៃអាទិត្យ ហើយ​មន្ត្រី​ថៃ​រំពឹងថា​នឹង​ផ្សាយ​តួលេខ​ថ្មី​ទៀត​នៅ​រសៀល​ថ្ងៃ​ចន្ទ​ដោយសារ​របាយការណ៍​បន្ត​​ហូរ​ចូល​។​

​ការរកឃើញ​ដ៏​ច្រើន​បែប​នេះ​ត្រូវបាន​រំពឹង​ទុក​ដោយសារ​ថៃ​បាននិងកំពុង​ពិនិត្យ​រក​វីរុស​កូរ៉ូណា​លើក​ម្មករ​-​ពលករ​ចំណាកស្រុក​រាប់ពាន់នាក់​នៅក្នុង​ខេត្ត​នេសាទ​នេះ ក្រោយ​ផ្ទុះ​ការឆ្លង​នៅ​ផ្សារ​បង្គារ​មួយ​​ក្នុង​ខេត្ត​។​

​ចំនួន​ឆ្លង​ថ្មី​នេះ​នាំ​អោយ​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​តាំងពី​មុន​មក​ឡើងដល់​៥.២៨៩​នាក់​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​ថៃ​អំពាវនាវ​អោយ​កម្មករ​ពលករ​មី​យ៉ាន់​ម៉ា​ទាំងអស់​ចេញ​មក​ធ្វើតេស្តិ៍​រក​វីរុស រួមទាំង​អ្នក​លួច​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ​ផង ហើយ​ជន​ចំណាកស្រុក​ខុសច្បាប់​នឹង​មិន​ត្រូវ​ពិន័យ​​ទេ​។​

​សូមបញ្ជាក់​ថា មនុស្ស​ប្រមាណ​១.០០០​នាក់​បាន​ចេញ​ចូល​ផ្សារ​បោះ​ដុំ​អាហារ​សមុទ្រ​នៅ​សាមុត សា​ខន​នេះ​ក្នុង​មួយថ្ងៃៗ ដូចនេះ​អាជ្ញាធរ​ត្រូវ​តាមដាន​នាំ​អ្នក​ជាប់​ពាក់ព័ន្ធ​មក​ធ្វើ​ចត្តា​ឡី​ស័ក​៕

​ប្រជាជន​ភាគច្រើន​ជា​កម្មករ​ចំណាកស្រុក​មក​ពី​មី​យ៉ាន់​ម៉ា តម្រង់​ជួរ​រង់ចាំ​ការធ្វើតេ​ស្តិ៍​រក​វីរុស​កូរ៉ូ​ណា​នៅ​សាមុត សា​ខន ក្រោយ​ផ្ទុះ​កូវី​ដ​១៩​នៅ​ផ្សារ​មួយ​នៅ​ទីនោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular