ដោយៈ ជា សីហៈ/ភ្នំពេញៈ លោកស្រី ប្រាក់ ម៉ានីឡា ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ត្រូវបានជ្រើសតាំងជា ស្ត្រីឆ្នើមម្នាក់ក្នុងចំណោមស្ត្រីឆ្នើមជាអ្នកដឹកនាំគិលានុបដ្ឋាក និងឆ្មប ១០០នាក់ នៅលើពិភពលោកក្នុងឆ្នាំ២០២០ដែលជាឆ្នាំអន្តរជាតិនៃគិលានុបដ្ឋាក និងឆ្មប។
ការជ្រើសតាំងនេះត្រូវបានធ្វើឡើងដោយស្ថាប័នស្ត្រីនៅផ្នែកសុខភាពសាកល ( WOMEN IN GLOBAL HEALTH) ។ លោកស្រី ប្រាក់ ម៉ានីឡា កំពុងទទួលបានអាហារូបករណ៍ ពីក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ (INTERNATIONAL COUNCIL OF NURSES) នៅទីក្រុងហ្សឺណែវប្រទេសស្វីស ហើយកំពុងតែចូលរួមជាមួយវិទ្យាស្ថានភាព ជាអ្នកដឹកនាំ គិលានុបដ្ឋាកសកល (GLOBAL NURSING LEADERSHIP INSTITUTE) ក្នុងវគ្គបណ្តុះ បណ្តាលថ្នាក់ដឹកនាំគិលានុដ្ឋាកមួយដែលមានអ្នកចូលរួមមកពីប្រទេសជាច្រើនលើសលកលោក។
បច្ចុប្បន្ននេះលោកស្រីកំពុងបម្រើការជាទីប្រឹក្សាជំនាញនៃការទទួលស្គាល់គុណភាពសេវាសុខាភិបាលរបស់ទីភ្នាក់ងាគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព (EQHA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការ FHI360។
លោកស្រីបានចូលរួម ជា មួយក្រសួងសុខាភិបាលអភិវឌ្ឍស្តង់ដារនៃការអនុវត្តសម្រាប់ គិលានុបដ្ឋាក (២០១៥) ក្រមសីលធម៌សម្រាប់គិលានុបដ្ឋាក (២០១៣)គោលការណែនាំស្តីពី របៀបថែទាំ (២០១២) និងពិធីសារថែទាំរបស់គិលានុបដ្ឋាក និងឆ្មប (២០១២) ក្នុងប្រទេស កម្ពុជា។
ពីឆ្នាំ១៩៩៩ដល់ឆ្នាំ ២០២០ លោកស្រីម៉ានីឡា បានបម្រើការនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងគម្រោងសំខាន់ៗ និងទទួលខុសត្រូវក្នុងកម្មវិធីសង្គ្រោះទារកដែលជាគម្រោង សុខភាពសហគមន៍មួយអនុវត្តនៅខេត្តព្រះវិហារ ៕/PC