​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្ដេច​តេ​ជោ សែន អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ស្ដាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​

​ដោយៈ​សុផល​/​ភ្នំពេញ​៖ មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្ដេច​តេ​ជោ សែន បានចេញ​សេចក្ដីជូនដំណឹង​មួយ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ និង​បំពេញការងារ​នៅតាម​រោងចក្រ ឬ​ក្រុមហ៊ុន​នានា សូម​ចូលរួម​អនុវត្ត និង​ស្ដាប់​តាម​ការណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រី​ នៃ​កម្ពុជា ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុង​សេចក្ដីជូនដំណឹង​នោះ មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្ដេច​តេ​ជោ សែន ដែលមាន​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ជា​ប្រធាន បាន​អំពាវនាវ​ពល រដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃយកចិត្តទុកដាក់​ចំណុច​សំខាន់ៗ ដូចខាងក្រោម​៖

ទី​១៖ សូម​បងប្អូន​បន្ដ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្តតាម​វិធាន​អនាម័យ​របស់​ក្រសួងសុខាភិបាល​ថៃ អាជ្ញាធរ​ថៃ និង​ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​ថៃ​ដើម្បី​បង្ការ និង​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

ទី​២៖ បើ​គ្មាន​ការចាំបាច់ បងប្អូន​គួរ​ស្នាក់នៅ​មួយកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ថៃ​។ ក្នុងករណី​បងប្អូន​មានការ​ចាំបាច់ ត្រូវ​ត្រឡប់មក​កម្ពុជា​វិញ ក្នុងអំឡុង​ពេលនេះ រាជរដ្ឋាភិបាល​នឹង​រៀបចំ​រថយន្តយោធា​ធុន​ធំ ចំនួន​៧០​គ្រឿងរង់ចាំ​ជួយ​អន្តរាគមន៍ និង​សម្រួល ការ​ធ្វើដំណើរ​ជូន​បងប្អូន​នៅតាម​ព្រំដែន​។​

*​ទី​៣៖ រាជរដ្ឋាភិបាល នឹង​បើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ ចំនួន​៣​កន្លែង គឺ​ច្រក​អូ​ស្មាច់ ច្រក​ដូងនិង​ច្រក​ប៉ោយប៉ែតដូច្នេះ​សូម​បងប្អូន​ដែល​ធ្លាប់ ​ធ្វើដំណើរ តាម​ច្រក់​ផ្សេងៗ ប្តូរ​ទិសដៅ​ធ្វើដំណើរ​មក​តាម​ច្រក​ទាំង​៣​កន្លែង​នេះ​វិញ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​គោលដៅ​ដែល​រៀបចំ​ដោយ អាជ្ញាធរ និង​កង កម្លាំងប្រដាប់អាវុធ​ដែល​ត្រៀម​ខ្លួ​នំ​រួចជាស្រេច​នៅតាម​ច្រាល​ព្រំដែន​ដើម្បី​ធានា​សុវត្ថិភាព​ជូន​បងប្អូន​៕​Ph

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular