ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អ្នកគ្រប់គ្រងគម្រោងនិងមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថា ការចងក្រងចង្កោមក្រុមផលិតមាន់ស្រែរពាក់ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះនៃគម្រោង AIMES មាន៤០គ្រួសារ ហើយនៅមានដំណើរការ។
នេះបើតាមមន្ត្រីគម្រោង អោយដឹងកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ ពេលប្រតិភូដឹកនាំ អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមដំណើរដោយលោកប៊ុក ឡាយជី ប្រធាន, លោកដុំ វណ្ណឌី អនុប្រធាន នៃមន្ទីរពាណិជ្ជកម្មខេត្ត លោកឃូ ពៅ អភិបាលស្រុក និងមន្ត្រីគម្រោង ភ្នាក់ងារភូមិ មន្ត្រីឃុំចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច( Acclerating Iclusive Market for Smallholders)ហៅកាត់ថា AIMS) នៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង IFAD នៅទីនោះ (ភូមិរពាក់ឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ )។
មន្ត្រីបន្តថា គម្រោងបានអនុវត្តពីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨ មក ហើយបានរៀបចំវេទិកាពហុភាគី ប្រជុំអាជីវកម្ម និងសេវាកម្ម ការធ្វើទស្សនកិច្ចសិក្សាស្រង់បទពិសោធន៍ វាយតម្លៃ អនុវត្តបច្ចេកទេសលើការកសាងទ្រុង ការជ្រើសពូជ ការភ្ញាស់កូនមាន់ ទា មាន់សាច់ ការចិញ្ចឹម ថែទាំព្យាបាល តម្លៃទីផ្សារ ការដោះស្រាយបញ្ហានានា រវាងអ្នកផលិតនិងអ្នកទិញ។
គម្រោង AIMES នៅខេត្តបន្ទាយមានជ័យមានរយៈពេល៦ឆ្នាំ (ខែកុម្ភៈ២០១៧- មីនា ២០២៣) ដែលអនុវត្តលើ៤០ចង្កោម ស្មើ១១១ក្រុម ដែលមានកសិករចុះឈ្មោះក្នុងគម្រោង ២.៤៥២គ្រួសារ ដែលមាននៅគ្រប់ស្រុកក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ។
គម្រោងបានជួយប្រជាកសិករ តាមរយៈដំណើរការសកម្មភាពដូចជា៖ ១.បង្កើតក្រុមចាប់ពី៣០-៥០គ្រួសារ។ ២.ផ្សារភ្ជាប់កសិករជាមួយអ្នកទិញ/ក្រុនហ៊ុន។ ៣.ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស, ដោះស្រាយបញ្ហាកង្វះទុន, ផ្សារភ្ជាប់ទស្សនកិច្ចសិក្សា ,។ ៤.ផ្លាស់ប្តូរផ្នត់គំនិតកសិករក្នុងការអភិវឌ្ឍន៍វដ្តផលិតកម្ម ដើម្បីផ្សារភ្ជាប់ទីផ្សារជាក់លាក់។ ៥.ផ្តល់មូលនីធីអភិវ្ឍៃន៍វិស័យសាធារណៈដូចជា ៖ ផ្តល់ទីតាំងប្រមូល, ទីតាំងសត្តឃាតមាន់, ផ្តល់អណ្តូងទឹក, បដិភាគហិរញ្ញប្បទានវិនិយោគលើខ្សែច្រវាក់តម្លៃ VCIF (Window 1 2 3 )។
គម្រោង AIMES ផ្តោតលើខ្សែច្រវ៉ាក់តម្លៃចំនួន៥ គឺមាន់ស្រែ បន្លែ ស្រូវ ដំឡូងមី សូត្រឆៅ។ ក្នុងប្រទេស គម្រិងនេះ បានប្រើថវិកានិងបដិភាគ ១.គម្រោងរាជរដ្ឋាភិបាល ៨,៦៥លានដុល្លាសហរដ្ឋអាមេរិក។ ២.មូលនិធីអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) ៣៦,៣លានដុល្លាសរអា ។ ៣.ទុនវិស័យឯកជន ១៦,៧លានដុល្លាសរអា។
លោក អ៊ុ រាត្រី បានអបអរនិងអរគុណដល់គម្រោង AMES ជាពិសេសដល់ម្ចាស់ជំនួយ អ្នកអនុវត្តនុងអ្នកទទួលផលលើវិសូយកសិកម្មខ្នាតតូច នៅនឹងមូលដ្ឋានភូមិឃុំ។ លោកស្នើសុំអោយគម្រោងដំណើរការ ទោះក្នុងកាលៈទេសៈលំបាក ឧបសក្គណាក៏ដោយ។
ក្នុងនោះ បងប្អូនប្រជាកសិករត្រូវខិតខំអោយអស់លទ្ធភាពនិងសមត្ថភាព។ ពោលគឺនៅពេលគន្រិងបញ្ចប់ បងប្អូនត្រូវបន្តអនុវត្តដោយខ្លួនឯង អោយបានផលដើម្បីទ្រទ្រង់ជីវភាព សេដ្ឋកិច្ចគ្រួសារ៕