Home ព័ត៌មានជាតិ សង្គម ​ពលករ​ខ្មែរ​ជ...

​ពលករ​ខ្មែរ​ជាង ១៧០ នាក់ ចេញពី​ប្រទេស​ថៃ នៅ​ច្រកព្រំដែន មក​ធ្វើ​ច​ត្តា​ឡី​ស័ក ក្រុង​សំរោង​

ដោយៈ អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ពលករ​ខ្មែរ​ជាង ១៧០ នាក់ បាន​ចាកចេញ ពី​ប្រទេស​ថៃ ចូលមក​ស្រុកកំណើត នៅ​កម្ពុជា តាម​ច្រកព្រំដែន​អូរ​ស្មាច់ ត្រូវបាន​អាជ្ញាធរ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ បាន​ដឹកជញ្ជូន តាម​រថយន្តយោធា មក​ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្រុង​សំរោង​។​

​លោក ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​ឲ្យ​ដឹង នៅ​រសៀល គិត​ត្រឹម​ម៉ោង ៣ រសៀល ថ្ងៃទី​២១ ធ្នូ នេះ​ថា មាន​ប្រជា​ពលករ​ខ្មែរ ចំនួន ១៧២ នាក់ បាន​ចាក​ចេញពី​ប្រទេស​ថៃ នៅ​ព្រំដែន តាម​ច្រក​អន្តរជាតិ អូរ​ស្មាច់ ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។ ប្រជា​ពលករ​ទាំងអស់ ត្រូវបាន​ដឹកជញ្ជូន យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ ៣ ទីតាំង នៅក្នុង​ក្រុង​សំរោង​។​

​លោក​បាន​បន្តថាៈ មធ្យោបាយ​ដឹកជញ្ជូន ប្រជា​ពលករ​ខ្មែរ ក្រោម​ការណែនាំ របស់​គណ​:​បញ្ជាការ​ឯកភាព ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រើប្រាស់​រថយន្ត របស់​តំបន់​ប្រតិបត្តិការ​សឹក​រង រថយន្ត​របស់​ស្នងការដ្ឋាន និង​បន្ថែម​រថយន្ត របស់​កងទ័ព មកដល់​ចំនួន ១៥ គ្រឿង​ទៀត​។ បច្ចុប្បន្ន បាន​ឈប់​ប្រើ​រថយន្ត​សឹក​រង និង​រថយន្ត​ស្នងការដ្ឋាន​នគរបាល ហើយ​បន្ត​ប្រើប្រាស់ តែ​រថយន្ត​កងទ័ព​តែប៉ុណ្ណោះ ហើយ​ដាក់​គោលដៅ ធ្វើ​ច​ក្តា​ឡី​ស័ក មាន​បី​ទីតាំង នៅ​ក្រុង​សំរោង រួមមាន សាលា​វិទ្យាល័យ​តេ​ជោ សែន​សំរោង វិទ្យាល័យ​ហ៊ុន សែន ឧ​ត្ត​រ​មានជ័យ និង​ផ្ទះសំណាក់​ឧ​ត្ត​មរ​ដ្ឋា​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular