Home ព័ត៌មានជាតិ សន្តិសុខ ​ឃុំខ្លួន​ជនស...

​ឃុំខ្លួន​ជនសង្ស័យ ៣​នាក់ ករណី​ជួញដូរ​គ្រឿងញៀន ទម្ងន់​ជិត ១០ គីឡូក្រាម​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ទម្ងន់​ជិត ១០ គីឡូក្រាម បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ទាំង ៣ នាក់​នេះ បាន​ត្រូវ​នគរបាល មន្ទី​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការសម្របសម្រួល នីតិវិធី​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ បាន​ចុះបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣ នាក់ មាន​ស្រី​១​នាក់ រួម​នឹង​វត្ថុតាង​គ្រឿងញៀន ជាង ១០ ប្រភេទ ទម្ងន់​ជិត ១០ គីឡូក្រាម និង​អាវុធខ្លី ១​ដើម​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ការចុះ​បង្ក្រាប​ករណី ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​នេះ គឺ​កម្លាំង​ជំនាញ បាន​សហការគ្នា យ៉ាង​ល្អ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ រហូត​ឈានដល់ ការឃាត់ខ្លួន​ជនសង្ស័យ និង​ស្វែងរក​វត្ថុតាង ចំនួន ២​ទីតាំង​។​

​សមត្ថកិច្ច បានបញ្ជាក់​ទៀតថាៈ ទីតាំង​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​២​នាក់​មាន ឈ្មោះ ទី យៀង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង ប៉ោយប៉ែត និង​ឈ្មោះ ហុង ម៉េង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត រឹបអូស​បាន​វត្ថុតាង មាន​ចំនួន ២ វ៉ា​លី​ស សង្ស័យ​មាន​សារធាតុ​ញៀន និង​បន្ត​ចុះបង្ក្រាប ទីតាំង​ទី​២ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សេង ដា​លី​សិទ្ធិ ហៅ ចិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ស្ថិត​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត រឹបអូស​វត្ថុតាង រួមមាន​៖ កេស​ដែក​ចំនួន​១ ដាក់​គ្រឿងញៀន និង​អាវុធខ្លី ១​ដើម​ផងដែរ​។​
​វត្ថុតាង​ទាំងនេះ មាន​គ្រឿងញៀន​ជាង ១០ ប្រភេទ ទម្ងន់​ជិត ១០ គីឡូក្រាម មាន​ម្សៅ​ស​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ខេ​ទឹក​ក​, ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ខេ គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ដប គ្រឿងញៀន​ជាច្រើន​ប្រភេទ​ទៀត និង អាវុធខ្លី​ស៊េរី​ទំនើប ១​ដើម មាន​២​បង់ និង​គ្រាប់ មួយចំនួនទៀត ត្រូវបាន​រៀបចំ​ឯកសា​រ ប្រគល់​ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular