Home ព័ត៌មានអន្តរជាតិ ហុងកុង​ចាប់​អ...

ហុងកុង​ចាប់​អ្នកជំងឺ​កូវី​ដ​១៩​បាន​ហើយ ក្រោយ​រត់គេច​ពី​មន្ទីរពេទ្យ​អស់​២​ថ្ងៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហុងកុង ៖ អ្នកជំងឺ​កូវី​ដ​១៩ ដែល​ធ្វើឱ្យ​ប៉ូលិស​តាម​រក​ពេញ​ក្រុង​បន្ទាប់​ពី​រត់គេចខ្លួន​ពី​មន្ទីរពេទ្យ​សាធារណៈ​ក្រុង​ហុងកុង​នោះ​ទីបំផុត​ត្រូវ​គេ​តាម​ចាប់​បាន​វិញ​ហើយ​​នៅ​យប់​ថ្ងៃអាទិត្យ ពោលគឺ ៥៤ ម៉ោង​បន្ទាប់ពី​រត់គេចខ្លួន​។​

​ប្រភព​បាន​និយាយថា​ប៉ូលិស​បាន​ទទួល​របាយ​ការណ៍​ថា​លោក លី វ៉ាន់​គឿង អាយុ ៦៣ ឆ្នាំ​ត្រូវបាន​ប្រទះឃើញ​នៅ​កាច់ជ្រុង​ផ្លូវ​មួយ​ក្នុង​សង្កាត់​ម៉ុង​គុក មុន​ម៉ោង ១១ យប់​។​

​គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ហេតុអ្វី​បានជា​លោក​លី​រត់ចេញ​ពី​ការ​បង្ខាំង​នៅ​ឯ​មន្ទីរពេទ្យ​ឃ្វី​ន​អេ​លីហ្សា​បេត​នៅ​ម៉ោង​ប្រហែល ៥ ល្ងាច​ថ្ងៃ​សុក្រ (១៨ ធ្នូ​) ឬ​កន្លែង​ណា​ដែល​គាត់​បាន​ទៅ​នោះ​ទេ មុន​ពេល​ចាប់បាន​វិញ​។ ប្រភព​មួយ​និយាយថា គាត់​មិនបាន​ស្លៀកពាក់​ឈុត​មន្ទីរពេទ្យ​ទេ​នៅ​ពេល​គេ​ប្រទះឃើញ​។​

​លោក​លី​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឃ្វី​ន​អេ​លីហ្សា​បេត​វិញ​មុន​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃអាទិត្យ​។ អាជ្ញាធរ​មន្ទីរពេទ្យ​និយាយថា ខណៈ​អ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាព​នឹងន​រ​គាត់​នៅតែមាន​រោគសញ្ញា​ជំងឺ​កូវី​ដ​​និង​បង្ក​ហានិភ័យ​ដល់​អ្នកដទៃ​។​

​មុន​នេះ​អាជ្ញាធរ​បាន​និយាយថា​ខ្លួន​នឹង​ពិនិត្យមើល​ការពង្រឹង​វិធានការ​សន្តិសុខ​ព្រោះថា​គ្មាន​អ្នកយាម​ណា​ម្នាក់​ត្រូវបាន​ដាក់​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ហើយ​កាមេរ៉ា​សុវត្ថិភាព​ក៏​មិន​បាន​ថត​ដែរ​នៅ​គ្រា​​នោះ​៕

លោក​លី​ត្រូវគេ​ចាប់​បាន​វិញ​កាលពី​ថ្ងៃអាទិត្យ ក្រោយ​រត់គេចខ្លួន​២​ថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular