ដោយៈសុផល/ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិគូសាណូនេ(KUSANONE) ចំនួន២៨៨.៤៧៣ដុល្លារអាម៉េរិកដល់កម្ពុជា។នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជានារសៀលថ្ងៃទី២១ខែធ្នូនេះ។
ពិធីចុះហត្ថលេខាលើគម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ខែធ្នូរវាងលោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពចំនួនបីដែលអ្នកទទួលជំនួយ។
ជំនួយនេះសម្រាប់បំពាក់ឧបករណ៍ពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវបំពាក់ឧបករណ៍អក្សរប្រៃយ៍នៅសាលាពិសេសក្នុងរាជធានីភ្នំពេញនិងខេត្តចំនួនបីនិងដំឡើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ឭនិងពង្រឹងសេវាព្យាបាលការទំនាក់ទំនងសម្រាប់កុមារនៅភ្នំពេញនិងខេត្តទាំង ៦។
លោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនបានមានប្រសាសន៍ថាយើងជឿជាក់ថាជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិតសម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕សរន
ពិធីចុះហត្ថលេខាគម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២១ខែធ្នូរវាងលោកមិកាមិម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពចំនួនបីដែលអ្នកទទួលជំនួយ(រូបថតស្ថានទូត)