ក្រសួង​អប់រំ​ជ្រើសរើស​យុវជន​ជំនាន់​ថ្មី​ធ្វើជា​ប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ​

2535
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/​បន្ទាយមានជ័យ : ក្រសួង​បានជ្រើសរើស​យុវជន​ជំនាន់​ថ្មី​ធ្វើជា​ប្រធាន​មន្ទីរ​អប់ រំ​យុវជន និង​កីឡា ខេត្តបន្ទាយមានជ័យ ហើយ​លិខិត​ប្រកាស​តែងតាំង​នោះ​ត្រូវបាន​បែកធ្លាយ រួច​ញេ​ផុស​ព្រោងព្រាត​ក្នុង​បណ្តាញ​សង្គម​នៅ​ថ្ងៃទី​២២-២២​មេសា​មកនេះ ។​

យោង​លិខិត​លេខ​៤៨០ អយក​.​ប្រក ប្រកាស​ស្តីពី​ការតែងតាំង​មន្ត្រី​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​ឲ្យ​ដឹងថា ក្រ​សូង​បានតែងតាំង​លោក ឈួ ប៊ុនធឿន ជា​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​។​

គួរ​បញ្ជាក់ថា លោក​ឈួ ប៊ុន​រឿង ជា​អតីត​ប្រធានការិយាល័យ​ផែនការ​នៃ​មន្ទីរអប់រំ យុវជន និង កីឡា ខេត្តបន្ទាយមានជ័យ ទើប​ត្រូវបាន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​នេះ​កាលពី​ខែកុម្ភ​: ឆ្នាំ​២០១៨ ។​

លោក​ជា​យុវជន​ម្នាក់​ក្នុងចំណោម​យុវជន​មួយចំនួន​តូច​នៅ​មន្ទីរអប់រំ​ដូចជា​លោក ហ៊ឺ​ល រ៉ា​យ៉ា ដែល​ត្រូវ​ឡើង​ទៅជា​អភិបាលក្រុង​សិរីសោភ័ណ​, លោក​ស្រេង សុផល ដែល​ឡើងជា​នាយរង​ទីចាត់ការ​អន្តរ​វិស័យ​សា​កា​ខេត្ត និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​ខេត្ត ..​ដែល​អតីត​ប្រធាន​មន្ទីរ អភិបាលខេត្ត​នៃ​អាជ្ញាធរ​និង​ប្រធាន​គណបក្ស​ខេត្ត​ចាប់អារម្មណ៍​។​
​លោក ឈួ ប៊ុន​រឿង ជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​សម្តេច​ឱ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ នៅ​នឹង​ស្រុកកំណើត​។​

សូម​រំលឹក​ដែរ​ថា មុន​លោក​ឈើ​យ ចាន់ណា អតីត​ប្រធាន​ម​ន្ទិ​រ​អប់រំ យុ​ជន និង​កីឡា ខេត្តបន្ទាយមានជ័យ ចូលនិវត្តន៍​កាលពី​ចុងឆ្នាំ​២០១៧ នៅ​មន្ទីរ​នេះ​នៅសល់​អនុប្រធាន​២​នាក់​គឺ​លោក ស្តើង តុង​ហឹ​ង និង​លោក​ចាប សុ​ម៉េង​។ តម​ក លោក​ស្តើង តុង​ហឹ​ង បាន​ឡើងជា​ប្រធាន​មន្ទីរ​ជិត​១​ឆ្នាំ ហើយ​ចូលនិវត្តន៍​នៅ​ដើមឆ្នាំ​២០១៨ ។​
​នៅ​ចុងឆ្នាំ​២០១៨ កន្លងមក ក្រុមប្រឹក្សាវិន័យ​មន្ទីរ​បាន​ប្រជុំ​វាយតម្លៃ ស្នើ​ឈ្មោះ​មន្ត្រី​៣​នាក់​ឲ្យ​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​នេះ :១- លោក ឈួន ផាន់​ណា ប្រធានការិយាល័យ​មធ្យ​មសិ​ក្សា​និង​ការប្រលង​។ ទី​២-​លោក ខឹម តាំង​ស៊ុន ប្រធាន​កា​រិ​ល័យ​បុគ្គលិក​។ ទី​៣- លោក ឈួ ប៊ុន​រឿង ប្រធានការិយាល័យ​ផែនការ​។​
​ប៉ុន្តែ​ដល់ ឃើញ​ឈ្មោះ​ធ្លាក់​មកវិញ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បានតែងតាំង ១- លោក ឈួ ប៊ុន​រឿង អនុប្រធាន​ម​ន្ទិ​រ​អប់រំ និង​២-​អ្នកស្រី ប្លុង គឹមហួន ពី​អនុប្រធាន​ការិយាល័យ​ផែនការ​នៃ​ម​ន្ទិ​រ ជា​អនុប្រធាន​ម​ន្ទិ​រ​ទៅវិញ ។​

ទោះយ៉ាងណា មកទល់ពេលនេះ​អ្វីៗ​គឺ​ដូចជា​អង្ករ​ក្លាយជា​បាយ​អស់ហើយ ។​
​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​បាន​ផុស​ព្រោងព្រាត​អបអរ​លោក ឈួ ប៊ុន​រឿង ជា​យុវជន​ឆ្នើម​ដែល​ក្រសួង​អប់រំ​បានតែងតាំង​នេះ​។​

លោក ឈួ ប៊ុន​រឿង ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃត្រង់​ថ្ងៃទី​២៣ ខែមេសា​ថា លិខិត​ប្រកាស​របស់​ក្រសួង​ដែល​គេ​បែកធ្លាយ​ត្រូវគេ​យកទៅ​ផុស​នោះ ជា​លិខិត​ពិត​។ ប៉ុន្តែ​មិនដឹងថា គេ​បាន​លិខិត​នោះ​ពី​ណា​មក​ទេ​ព្រោះ​លិខិត​ប្រកាស​ផ្លូវការ​នៅ​ដៃ​លោក លោក​ទើបតែ​យកទៅ​ដាក់ចូល​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ច័ន្ទ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ​ប៉ុណ្ណោះ​។​

លោក​បន្តថា លោក​ក៏​មិនដឹង​ដែរ​ថា តើ​ថ្នាក់ដឹកនាំ​ក្រសួង​និង​អភិបាលខេត្ត​នឹងធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក​នៅពេលណា ចុងខែ​មេសា​នេះ​ឬ​ពាក់កណ្តាល​ខែឧសភា​ក្រោយ​នោះឡើយ​៕B

លោក ឈូ ប៊ុនរឿន ដែលនឹងត្រូវឡើងកាន់តំណែងជាប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ (រូប ៖ ភ្នំស្វាយ)
លិខិតតែងតាំងដែលត្រូវបែកធ្លាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក

ទីតាំងផ្សាយពាណិជ្ជកម្ម