ដោយៈ ទេពកង្រី / ពោធិសាត់ៈ សប្បុរសជន បានផ្តល់ស្បែកជើង ១៥០ គូបន្ថែមទៀត ជូនដល់កម្លាំងអធិការដ្ឋាន នគរបាលស្រុកវាលវែង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងអធិការដ្ឋាននគបាល ស្រុកវាលវែង ដែលនៅលើកមុន សប្បុរសជននេះ បានផ្តល់ជូន៥០ គូ ម្តងរួចមកហើយ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគបាល ស្រុកវាលវែង បានឲ្យដឹង តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ធ្នូ នេះថាៈ ដំបូង លោកបានស្នើសុំការឧបត្ថម្ភ ពីអាជីវករ ខោរអាវស្បែកជើង សម្រាប់ផ្ដល់ជូនកម្លាំងស្នូល នៅមូលដ្ឋាន ហើយសប្បុរសជន ពីរនាក់ ម្តាយនិងកូន រស់នៅភ្នំពេញ បានផ្តល់ជូន៥០ គូ តែនៅថ្ងៃនេះ គាត់បានផ្តល់ជូនបន្ថែម ១៥០ ទៀត ដែលជាថវិកាផ្ទាល់ខ្លួនទាំងមុន និងក្រោយ សរុប ២០០ គូ ជូនដល់អធិការដ្ឋាននគបាល ស្រុកវាលវែង៕/V