ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅប្រទេសថៃក្រសួងការងារនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងការងារបានជូនដំណឹងមួយស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ និងការផ្អាកការបញ្ជូនពលករ MOU និងពលករតាមមរដូវកាលទៅធ្វើការងារនៅប្រទេសថៃជាបណ្តោះអាសន្ន។
យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃនិងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជូនដំណឹងដូចខាងក្រោម៖សម្រាប់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវី-១៩។ ក្រៅពីនេះត្រូវរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹង បម្រាមរបស់អាជ្ញាធរថៃ។ដោយឡែកនៅកម្ពុជាវិញត្រូវ ផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅប្រទេសថៃរហូតដល់មានការជូនដំណឹងជាថ្មី៕
(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)