ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានសហការជាមួយនាយកដ្ឋានវិស្វ័កកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះត្រួតពិនិត្យជ្រើសរើសទីតាំងបុកអណ្តូង និងតប្រព័ន្ធទឹកពីទន្លេ ជូនដល់សមាជិកសហគមន៍កសិកម្មនៅឃុំទឹកហូត និងឃុំកំពង់ត្រឡាច ។
ចុះត្រួតពិនិត្យនិងជ្រើសរើសទីតាំងបុកអណ្តូង និងតប្រព័ន្ធទឹកពីទន្លេធ្វើឡើងនៅថ្ថៃទី២១ធ្នូ២០២០ ជូនដល់សមាជិកសហគមន៍កសិកម្មនៅឃុំទឹកហូតស្រុករលាប្អៀរ និងឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
ដោយមើលឃើញពីសកម្មភាពមានការលំបាកក្នុងការដាំដំណាំងបន្លែគ្រប់ប្រភេទរបស់កសិក ១.ចុះជ្រើសរើសទីតាំងរបស់សមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ដែលជាតំបន់ សក្តានុពលដំណាំខ្ទឹមដើម និងមានផ្ទៃដីដាំដុះជាង ២៣ហិកតា ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត និង ២.សមាជិកសហគមន៍កសិកម្មព្រែក គន្លងមានជ័យ ដែលជាតំបន់សក្តានុពលដំណាំបន្លែចំរុះ មានផ្ទៃដីដាំដុះជាង ១០ហិកតា ក្នុងភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ដែលជាគម្រោងថវិការបរសរាជរដ្ឋាភិបាលក្នុងដំណាក់កាល Covid-19 ផ្តល់អោយប្រជាកសិករ តាមរយះគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ដោយ ក្នុងគោលបំណង៖ជួយលើកទឹកចិត្តដល់ប្រជាកសិករខិតខំប្រឹងប្រែងផលិត និងជំរុញក្នុងការដាំដុះ ដើម្បីរួមចំនែកផលិតស្បៀងសម្រាប់បរិភោគ និងលក់ បង្កើនប្រាក់ចំនូលគ្រួសារ អំឡុងពេលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជំងឺ Covid-19 ៕