ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២២ខែធ្នូនេះបាន ជូនដំណឹងស្តីពីការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី២៣–២៤ខែធ្នូថា ភាគខាង ជើងនៃប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ឯភាគខាងត្បូង ទទួលរងឥទ្ធិពលពីសម្ពាធទាបសកម្មរបស់ព្យុះទី២៣ឈ្មោះក្រវាញ ដែល បាន រលាយទៅវិញនិងនៅអំឡុងពីថ្ងៃទី២៥–២៩ខែធ្នូប្រទេសកម្ពុជា នឹងទទួល ឥទិ្ធ ពល ពីខ្យល់មូសុងឦសានមធ្យម ។
ស្ថានភាពអាកាសធាតុដូចខាងលើធ្វើឱ្យខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២១–២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩– ៣២ អង្សាសេ , នៅអំឡុងពីថ្ងៃ២៣–២៥ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតខ្សោយ ទៅ បង្គួរនិងមានសីតុណ្ហភាពអប្បបរមាពី១៩–២២អង្សាសេនិងសីតុណ្ហភាព អតិបរមា មានពី២៥–២៨អង្សាសេ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន មានសីតុ ណ្ហភាពអប្បបរមាពី១៩–២២អង្សាសេ សីតុណ្ហភាពអតិបរមាពី២៩–៣២អង្សាសេ នៅអំឡុងពីថ្ងៃទី២៣–២៥ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅ មធ្យម។ សីតុ ណ្ហភាពអប្បបរមា មានពី១៧–២០អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី ២៤– ២៧អង្សាសេ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២–២៥អង្សាសេ សីតុណ្ភាពអតិបរមា មានពី២៨–៣១អង្សាសេ។នៅថ្ងៃទី២៣–២៤ខែធ្នូអាចមាន ភ្លៀង ក្នុងកម្រិតពីខ្សោយទៅបង្គួរនិងនៅលើផ្ទៃសមុទ្រអាចមានខ្យល់បក់បោកខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។ សីតុណ្ហភាពអប្បបរមា មានពី២០ –២៣អង្សាសេ និងសីតុ ណ្ហភាពអតិបរមា មានពី ២៥–២៨អង្សាសេ។
ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឱ្យប្រជាពលរដ្ឋ អ្នកដំណើរនិងអ្នកនេសាទ សូមបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់បក់បោកខ្លាំង និង រលក សមុទ្រ ខ្ពស់ ចាប់ពីថ្ងៃទី២៣–២៤ ខែធ្នូ ៕សរន