ដោយៈរ៉ាម៉ន/ភ្នំពេញៈកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ រួមដំណើរដោយ ក្រុមការងារអនុសាខាខណ្ឌ និង ក្រុមការងារ ក.ក្រ.ក សង្កាត់ស្វាយប៉ាក បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ ប្រជាពលរដ្ឋងាយរងគ្រោះ មានជីវភាពខ្វះខាត ចំនួន៣ គ្រួសារ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារអនុសាខាខណ្ឌ បាននាំយកអំណោយរបស់ អនុសាខាខណ្ឌ មកឧបត្ថម្ភដល់គ្រួសារទាំង ៣ ដោយក្នុងមួយគ្រួសារៗ ទទួលបាន មានគ្រឿងបរិភោគ និងថវិកាមួយចំនួនផងដែរ៕