ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំង: យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ កាលពីម្សិលមិញនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A 9133 បើកបរដោយឈ្មោះ ម៉ៅសុខមី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូតាប៉ោង ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របនឹងម៉ូតូ ។ លុះអ្នកបើករថយន្តមកដល់កន្លែងចំណុចកើតហេតុបានវ៉ាជែងម៉ូតូ ខណផ្លូវជាតិកំពង់ស្ថាបនា បណ្តាលអោយអ្នកជិះម៉ូតូដួល និងអ្នករួមដំណើរជិះពីក្រោយខ្ទាតចូលកង់រថយន្តផ្នែកខាងក្រោយកង់ខាងស្តាំបណ្តាលអោយស្លាប់ភ្លាមៗ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ នាង គន្ធា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំក្នុងភូមិតាង៉ូវ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមនឹងរថយន្តនាំយកមកអធិការ ធ្វើការសាកសួ និងបញ្ជូនបន្តមកការិយាល័យចរាចរផ្លូវគោកខេត្តចាត់ការបន្តតាមនិតិវិធី ។
ដោយឡែអ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញ្ញាតិនាំយកទៅលំនៅស្ថានរៀបចំធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសបញ្ជូនទៅសង្គ្រោះដែរ ៕