ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំង: អភិបាលក្រុងកំពង់ឆ្នាំងបានត្រៀម រៀបចំទីកន្លែងសម្រាប់ ពលករកម្ពុជាធ្វើការនៅប្រទេសថៃ ដែលបានវិលត្រលប់ចូលមកប្រទេសវិញ ដើម្បីធ្វើចក្តាឡីស័ក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។
អភិបាលក្រុងកំពង់ឆ្នាំង លោកយិន សាវ៉េន បានដឹកនាំមន្ត្រីរាជការសាលាក្រុង និងកងកំលាំងសមត្ថកិច្ចអធិការក្រុង បានកិច្ចសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះរៀបចំទីកន្លែង ដើម្បីត្រៀមសម្រាប់ពលករកម្ពុជា ដែលបានវិលត្រលប់ចូលមកពីប្រទេសថៃ ដើម្បីធ្វើចក្តាឡីស័កនៅសាលាបឋមសិក្សាគំរូក្រុង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕