គំនរ​សំរាម​តាមផ្លូវ​ជាតិ​លេខ​៤ ចាប់ពី​ផ្សារ​ថ្នល់ទទឹង​ដល់​ទឹកដី​ក្រុង​ច្បារមន​សង្ស័យ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ដាក់តាំង​ពិ​ព័រ​ឆ្នាំ​ថ្មី​

1881
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ ៖ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​ចាប់ពី​ចំណុច​ផ្សារ​ថ្នល់ទទឹង ព្រំប្រទល់​ខេត្តកណ្តាល​ជាប់​ជាមួយ​ទឹកដី​ស្រុក​សំរោង​ទង រហូតដល់​ទឹកដី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ គេ​ឃើញ​មាន​គំនរ​សំរាម រាយប៉ាយ​យ៉ាង​ស្អេកស្កះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សឹងតែ​ដូច​កូនភ្នំ​ទៅហើយ ដែល​សភាព ត្រូវបាន​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកធ្វើដំណើរ​តាមផ្លូវ​នេះ លើកឡើងថា សង្ស័យ​អា​ជាធរ​ស្រុក​សំរោង និង​ខេត្តកំពង់ស្ពឺ ទុក​សម្រាប់​ដាក់តាំង​ពិព័រណ៍​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទស្សនា ពេល​ឆ្លងកាត់​ទៅ​កម្សាន្ត​នៅ​រមណីយ៍ដ្ឋាន​ខេត្ត​ព្រះសីហនុ​ហើយ​មើលទៅ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ប្រ​ត្តិ​កម្ម​ជាមួយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​លោក ឈឺ​ន សុធន ដែល​មិន​រវីរវល់​និង​មើលមិនឃើញ​គំនរ​សំរាម​នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ សភាព​គរ​ដូច​ភ្នំ ហើយ​ថែមទាំង​ជះក្លិន​ស្អុយរលួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល​ល់​បរិស្ថាន​ការរស់នៅ និង​បង្ក​ឲ្យ​ពួកគាត់​បះ​ពាល់​ដល់​សុខភាព​និង​ខ្លាច​កើត​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ដល់​កូនចៅ​របស់​ពួកគាត់​ផង​នោះ​។​

​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ផល ចំរើន អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សាំង​ជៀក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​បាន​និយាយប្រាប់​ក្រម​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែកុម្ភៈ​ឆ្នាំ​២០១៨ មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​ឈ្មោះ អ៊ុំ សំអុល ហ្គី​ន បាន​ប្រមូល​សំរាម​តាម​ផ្ទះ​ប្រជាពលរដ្ឋ​និង​តាម​ទីផ្សារ ហើយ​ក្រុមហ៊ុន​មួយ​នេះ​តែងតែ​ប្រមូលយក​សំរាម​ដែល​នៅ​រាយប៉ាយ​តា​បណ្តោយ​ផ្លូវជាតិ​លេខ​៤​មិនបាន​គិត​កំរៃ​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ណា​ឡើយ ដោយសារតែ​គាត់​យល់ឃើញថា​ដើម្បី​ឲ្យ​បរិស្ថាន​ស្អាត​តាម​ដងផ្លូវ​មិនមាន​សំរាម ដោយសារតែ​ផ្លូវជាតិ​លេខ​៤​នេះ តែងតែមាន​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ ឆ្លងកាត់​ទៅ​ទស្សនា​កាត់​ខេត្តកំពង់ស្ពឺ​នេះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​កម្សាន្ត​ហើយ​មើលឃើញថា ខេត្តកំពង់ស្ពឺ​មាន​បរិស្ថាន​ស្អាត​ហើយ​កន្លងមក​ក្រុង​ច្បារមន​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លេខ​១​ផងដែរ​ជាទី​ក្រុង​ស្អាត​នោះ​។ ប៉ុន្តែ​ស្រាប់តែ​នៅក្នុង​អំឡុង​ខែកុម្ភៈ​ដដែល​នោះ មាន​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ដោយសារតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​បាន​កៀងគរ​ប្រមូល​ប្រជាពលរដ្ឋ​ផ្តិតមេដៃ ធ្វើលិខិត​ទៅ​អាជ្ញាធរ​ស្រុក​សំរោង​ទង ដើម្បី​ផ្អាក​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន​អ៊ុំ សំអុល ហ្គី​ន លែង​ឲ្យ​ប្រមូល​សំរាម​ទៅ​ចាក់​ក្នុង​រណ្តៅ​ដែល​ក្រុម​ខាងលើ​បា ន​សុំច្បាប់​ទម្លាប់​តាម​អាជ្ញាធរ​បាន​ណែនាំ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​គ្មាន​ខ្វះចន្លោះ​មួយណា​ឡើយ ដោយ​ចោទថា​ទីតាំង​ខាងលើ​នោះ​ប៉ះពាល់​ការរស់នៅ​និង​បរិស្ថាន​របស់​ប្រជាពលរដ្ឋ​ទៅវិញ​។​

​បើតាម​សម្តី​របស់លោក​អ៊ុំ សំអុល​តំណាង​ក្រុមហ៊ុន អ៊ុំ សំអុល ហ្គី​ន បាន​និយាយ​ឲ្យ​ដឹងថា កាលដែល​លោក​សុំ​ធ្វើ​អាជីវកម្ម​ប្រមូល​សំរាម​នៅក្នុង​ស្រុក​សំរោង​ទង​នេះ​គឺ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​គាត់​រត់ការ​គ្រប់សព្វ​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​មាន​អាជ្ញាធរ​ស្រុក មន្ទីរ​កសិកម្ម មន្ទីរ​បរិស្ថាន​។​ល​។ ដោយ​គាត់​ចាប់ផ្តើម​ដំណើរការបាន​រយះពេល​ជិត​២​ខែ ស្រាប់​តែមាន​មន្ត្រី​យោធា​ដែលមាន​ឥទ្ធិពល​ម្នាក់​មានការ​ថ្នាំងថ្នាក់​ជាមួយ​គាត់​រឿង​ប្រយោជន៍​តិចតួច ស្រាប់តែ​កៀងគរ​ប្រមូល​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្តិតមេដៃ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​ផ្អាក​ជីវ​កម្ម​របស់​គាត​ទៅវិញ​។ គាត់​មានការ​ងឿងឆ្ងល់​ថា នៅពេលដែល​គាត់​ទៅសុំ​ច្បាប់​រកស៊ី​ធ្វើ​អាជីវកម្ម​អាជ្ញាធរ​តម្រូវ​ឲ្យ​សុំច្បាប់​ត្រឹមត្រូវ ដល់ពេល​ផ្អាក​អាជីវកម្ម​របស់គាត់​បែរជា​អាជ្ញាធរ​ស្រុក​ដែលមាន​លោក ស៊ីម រតន ជា​អភិបាលស្រុក​សំ​រោងទង​មិនបាន​ជូនដំណឹង​ដល់​គាត់​មុន​ឡើយ ហើយ​មក​ផ្អាក​អាជីវកម្ម​តែម្តង ។ លោក​បាន​បន្តថា​បន្ទាប់​ពី​មានការ​ផ្អា​ពី​អាជ្ញាធរ​ស្រុក​មិនបាន​ជូនដំណឹង​មុន​មក​នោះ រហូតមកដល់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៨​គាត់​បានដាក់​ពាក្យសុំ​ឈប់​ធ្វើ​អាជីវកម្ម​ប្រមូល​សំរាម​នៅក្នុង​ស្រុក​សំរោង​ទង​ទាំងមូល​តែម្តង ដើម្បី​ចៀសវៀង​បង់ពន្ធ​ប្រចាំខែ​ជាប្រចាំ​នោះ​។

​លោក​អ៊ុំ សំអុល​បាន​បន្តទៀតថា បន្ទាប់ពី​អាជ្ញាធរ​ស្រុក​សំរោង​ទង​បានធ្វើ​ការផ្អាក​អាជីវកម្ម​របស់គាត់​រួចមក​លោក​ស៊ីម រតន មិនបាន​ទាក់ទង​ឬក៏​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ម្តងណា​ឡើយ ទើបបានជា​សំរាម​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​មាន​សភាពរ​ប៉ាត់​របាយ​ខ្លះ​គរ​ដូច​ភ្នំ ជះក្លិន​ស្អុយ​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ប្រជាពលរដ្ឋ​ខ្លាំងណាស់ ទើប​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក មន្ទីរ​ពាក់​ព​ន្ធ័​នានា​និង​លោក​អភិបាលខេត្ត​មេត្តាជួយ​ពិនិត្យមើល​សំរាម​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​នេះ​ផង ដើម្បី​កុំអោយ​ប៉ះពាល់​កិ​ត្ត​យស​ខេត្តកំពង់ស្ពឺ​ទាំងមូល​។

​កន្លងមក​នៅតាម​ទីសាធារណ​នានា តាម​បណ្តាល​រមណីយដ្ឋាន តំបន់​ចំណតរ​យន្ត តំបន់​ទីផ្សារ​ជាពិសេស​នៅ​កន្លែង​ដែល​រដ្ឋបាល​សាលាស្រុក​និង​មន្ទីរ​បរិស្ថាន ដែល​ដាក់​បំរាម​មិន​ឲ្យ​ចាក់សំរាម​និង​ត្រូវ​ផាក់ពិន័យ​ចាប់​២០០០០​រៀល​រហូតដល់​១០០០០០០​រៀល​ក្នុងករណី​មិន​រាងចាល ត្រូវ​ទទួលពិន័យ​អន្តរកាល​ជា​ប្រាក់​ទ្វេដង​នៃ​ប្រាក់​ពិន័យ​អន្តរកាល​លើក​មុន​។ បើទោះបី​ខាង​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ដាក់​បដា​និង​ផ្លាក​បំ​រាម​យ៉ាងណាក៏ដោយ ក៏​សំរាម​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​នៅមាន​គំនរ​គ​ដូច​កូនភ្នំ​ទៅហើយ សង្ស័យ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ទុកដាក់​តាំង​ពិ​ព័រ ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ទស្សនា​ហើយ​មើលទៅ ទើប​អាជ្ញាធរ​ស្រុក​និង​ខេត្ត​មិន​អើពើ​យ៉ាងដូច​ច្នេះ​ទៅវិញ​។​

​ក្រោម​ការលើកឡើង​និង​សំណូមពរ​រឿង​គំនរ​សំរាម​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤​គ​ដូច​កូនភ្នំ​នោះ ក្រុម​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន ទំនាក់ទំនង​ទៅ​លោក​ស៊ីម រតន អភិបាលស្រុក​សំរោង​ទង ដើម្បី​សូម​ការពន្យល់​។ លោក​បាន​និយាយថា ខាង​ស្រុក​ចង់​ឲ្យ​ខាង​ក្រុមហ៊ុន អ៊ុំ សំអុល ប្តូ​ទីតាំង​ចាក់​កំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​កន្លែង​ចាក់សំរាម​នោះ​។ ចំណែក​លោក ឈឺ​ន សុធន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​មិនអាច​សំ​ការបកស្រាយ​បានទេ នៅ​ថ្ងៃទី​២៣ ខែមេសា​ឆ្នាំ​២០១៨​នេះ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​តែ​គ្មាន​អ្នកទទួល​៕B

 

ទីតាំងផ្សាយពាណិជ្ជកម្ម