ដោយ:វណ្ណះ-សរិទ្ធ/ព្រះសីហនុ: បុរសម្នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ វេលាម៉ោងជាង៨យប់ថ្ងៃទី២១ ធ្នូ ២០២០ តាមផ្លូវជាតិលេខ៤ ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ដធំ១គ្រឿង(មិនទាន់ស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ ) ដែលមានទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ បានប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ ទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ គីម សារី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។ ក្រោយកើតហេតុភាគីខាងរថយន្តបានបើករត់គេច សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕