Home ហោរាសាស្ត្រ ហោរាសាស្ត្រ​

ហោរាសាស្ត្រ​

ប្រចាំថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ ២០២០​

​ឆ្នាំជូត​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​អា​ចរក​ភាពជោគជ័យ​បាន​ច្រើន​ផង​។​សម្រាប់​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ធ្លាប់តែ​ស្ងប់ស្ងាត់​ពេលនេះ​អាច​ប្រែប្រួល​មក​ល្អ​ពិសេស​បើ​បើក​របរ​រយះពេល​ខ្លីៗ​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅ​មុខតែ​យ៉ាងណា​បើ​លោកអ្នក​ទើប​ចូល​បំពេញការងារ​ថ្មីថ្មោង​ត្រូវ​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​បញ្ហា​ត្រូវ​ប៉ះទង្គិច​ណាស់​ផង​។​ក្រៅពីនេះ​ការរស់នៅ​លោកអ្នក​ត្រូវ​បំបាត់​ភាព​ប្រកែប្រកាន់​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ដែល​មិនមាន​បញ្ហា​នាំ​ត្រូវ​ឈឺក្បាល​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​អាច​រក​ផល​ចំណូល​ចិញ្ចឹម​គ្រួសារ​ដែរ​តែ​យ៉ាងណា​មិនអាច​លោភលន់​បានទេ​បើ​ពុំនោះ​នឹង​បាត់បង់​ចំណូល​ពុំខាន​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ទោះ​ប្រកបការងារ​តូចធំ​កិច្ចការ​ចូលមក​មាន​ភា​ព​ល្អប្រសើរ ហើយ​បើ​លោកអ្នក​ស្រ​វ៉ា​ស្រ​ទេញ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ពុំខាន​។​សម្រាប់​អ្នកធ្វើ​ជំនួញ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិន​ចាញ់បោក​គេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ល្អ ហើយ​បើ​មាន​គម្រោងការ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​បាន​ច្រើន​ធ្វើ​តិច​បាន​តិច​។
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ត្រជាក់ត្រជុំ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​បើទោះបី​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ជោគជ័យ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​។​ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ​វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យ​កើត​នូវ​បញ្ហា​អ្វីមួយ​ពិសេស​បញ្ហា​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​ព្រោះ​ងាយ​កើតរឿង​ក្តៅក្រហាយ​នាំឱ្យ​ជួប​ភាព​សៅហ្មង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វី​ដោយ​តក់ក្រហល់​ចង់បាន​ភ្លាមៗ​ទេ​ពិសេស​ការបណ្តាក់ទុនរ​ក​ស៊ី​ប្រយ័ត្ន​ជួប​រឿង​ស៊យ​អស់​ប្រាក់កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​ក្តី​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ខ្លួន​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​កើត​បញ្ហា​ឡើង​៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ភាព​រកាំចិត្ត​ក៏​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។​ការរស់នៅ​មិនមាន​បញ្ហា​អ្វី​ចូល​យាយី​នាំ​ជួប​ការលំបាក​នោះដែរ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​រវាសរវៃ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​និង​ពិសេស​បើ​ពឹងពាក់​អ្នកដទៃ​គេ​តែងមាន​ការជួយ​យ៉ាង​ពេញដៃ​ជើង​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​ដែល​ងាយ​កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​ការធ្វើដំណើរ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​ងាយ​ជួប​បញ្ហា​យាយី​ពិសេស​បញ្ហា​ចរាចរ​តែម្តង​។​
​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​បែកបាក់​ទៅវិញ​ផង​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​រាវ​រកាំរកូស​ក្នុង​កិច្ចការងារ​ច្រើន ដូច្នេះ​គួរ​ពង្រឹង​តួនាទី​ការងារ​របស់​ខ្លួនឯង​ឱ្យបាន​ខ្លាំងក្លា​ឡើងវិញ​។​លោកអ្នក​ត្រូវ​រវៀសរវៃ​ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច ហើយ​ក្រៅពីនេះ​ក៏​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​បើ​មាន​បញ្ហា​អ្វី​កើត​ទ្បើង​ពិសេស​ក្នុង​ក្រុមគ្រួសារ​លោកអ្នក​មិនត្រូវ​ដើរ​រាយរាប់​ប្រាប់​គេឯង​ឱ្យ​បានដឹង​នោះទេ​ពីព្រោះ​នាំ​គេ​មាក់ងាយ​នៅពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ក្នុងថ្ងៃនេះ​ដែរ​ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​បញ្ហា​ខ្វាយខ្វល់​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular