ប្រែសម្រួលៈវាសនា/បាងកក៖នាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទបានបន្ទោសការផ្ទុះវីរុសកូរ៉ូណានៅផ្សារអាហារសមុទ្រធំបំផុតក្នុងប្រទេសលើកម្មករចំណាក់ស្រុកស៊ីប្រាក់ឈ្នួលថោកៗមកពីប្រទេសក្បែរខាង។
លោកប្រាយុទ្ធ បានប្រាប់ទៅអាជ្ញាធរថា ត្រូវតែជាប្រព័ន្ធនៅក្នុងតាមរកកម្មករចំណាកស្រុកមកពិនិត្យសុខភាព
ថៃបានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកនៅពេលអ្នកលក់បង្គារអាយុ៦៧ឆ្នាំម្នាក់មកពីផ្សារMahachai ត្រូវបានពិនិត្យឃើញវីរុសកូរ៉ូណា។
ការប្រមូលមនុស្សមកធ្វើតេស្តិ៍នាំដល់ការរកឃើញការឆ្លងវីរុសកូរ៉ូណាដល់ទៅជាង៨០០ករណី ដែលជាប់ពាក់ព័ន្ធនឹងផ្សារនេះ ។វាជាករណីឆ្លងច្រើនបំផុតនៅទីតាំងតែមួយ និងភាគច្រើននៃអ្នកឆ្លងគឺជាកម្មករមកពីមីយ៉ាន់ម៉ាដែលបំរើការតាំងពីលើទូកនេសាទ រហូតដល់រោងចក្រកែច្នៃក្នុងឧស្សាហកម្មអាហារសមុទ្រតំលៃរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបន្ទោសការផ្ទុះវីរុសនេះ លើពួកកម្មករខុសច្បាប់បំរើការក្នុងរោងចក្រ ដោយសារពួកគេបានលួចចូលមកធ្វើការនៅថៃដោយឆ្លងកាត់ព្រំដែនថៃមីយ៉ាន់ម៉ាដោយពុំបានធ្វើចត្តាឡីស័កត្រឹមត្រូវ។
ថៃមានព្រំដែនប្រវែង២.៤០០គីឡូម៉ែត្រជាមួយមីយ៉ាន់ម៉ា ដែលបាននិងកំពុងមានការឆ្លងវីរុសកូរ៉ូណាកើនឡើងចាប់តាំងពីខែសីហាមក និងនៅតែកត់ត្រាឃើញមានអ្នកប្រមាណ១.០០០នាក់ក្នុងមួយថ្ងៃ។
លោកប្រាយុទ្ធ បានប្រាប់ទៅអាជ្ញាធរថា ត្រូវតែជាប្រព័ន្ធនៅក្នុងតាមរកកម្មករចំណាកស្រុកមកពិនិត្យសុខភាព និងលោកសង្ឃឹមថាសភាពការណ៍នឹងវិលមកល្អប្រសើរវិញក្នុងពេល១សប្តាហ៍ទៀត៕