អ្នកជំនាញ​និយាយថា ដាន​វីរុស​កូរ៉ូ​ណា​ប្រែ​រូបរាង​ថ្មី​អាច​ឆ្លង​ដល់​កុមារ​យ៉ាង​ងាយ​បំផុត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា វីរុស​កូរ៉ូណា​ដែល​ប្តូរ​រូបរាងអាច​ចម្លង​មក​កុមារ​យ៉ាង​ងាយ​បំផុត​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា ទិន្នន័យ​បង្ហាញថា​វា​អាច​មាន​លទ្ធភាព​ចម្លង​រាលដាល​យ៉ាង​លឿន​ក្នុងចំណោម​ក្មេងៗ​ជាង​ដាន​វីរុស​ដទៃទៀត ប៉ុន្តែ​ការវិភាគ​នៅ​កំពុង​ធ្វើ​នៅ​ឡើយ​។​

​លោក​សាស្ត្រាចារ្យ នី​ល ហ្វើ​ហ្គូ​សុន ជា​អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមប្រឹក្សា​យោបល់​ជាតិ​ថ្មី​ស្តីពី​ការគំរាមកំហែង​នៃ​វីរុស​ផ្លូវដង្ហើម (NervTag) បាន​និយាយថា ក្នុងអំឡុង​ការបិទ​ប្រទេស​ជា​លើក​ទី​២​នៅ​អង់គ្លេស មាន​ការផ្លាស់ប្តូរ​អាយុ​ក្នុងចំណោម​អ្នក​ឆ្លង​វីរុស​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​វិទ្យាសាស្ត្រ លោក​សាស្ត្រាចារ្យ​ហ្វើ​ហ្គូ​សុននៃ​សាកលវិទ្យាល័យ​អ៊ី​ម​ភើ​រៀល​ឡុង​ដុង​ខូលិច បាន​និយាយថា​”​មាន​តម្រុយ​មួយ​ថា​វា​មាន​ទំនោរ​​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​មក​កុមារ ដែល​ប្រហែល​អាច​អាច​ពន្យល់​ពី​ភាពខុសគ្នា​មួយចំនួន ប៉ុន្តែ​យើង​មិនទាន់​បាន​ចេញផ្សាយ​ករណី​រងគ្រោះ​ណាមួយ​នៅឡើយ​តែ ប៉ុន្តែ​យើង​នឹង​អាច​ឃើញ​នៅក្នុង​ទិន្នន័យ​”​។​

​គាត់​បាន​បន្ថែមទៀតថា “​អ្វី​ដែល​យើង​បានឃើញ​គឺ​ថា ក្នុងអំឡុងពេល​បិទ​ប្រទេស​អង់គ្លេស​យើង​បានឃើញ​ការ​ចែកចាយ​វីរុស​ជា​ទូទៅ​មក​កុមារ​ហើយ​នោះ​គឺជា​ការពិត​ចំពោះ​វីរុស​ប្រែ​រូបរាង​និង​វីរុស​​មិន​ប្រែ​រូបរាង ហើយ​វា​គឺជា​អ្វី​ដែល​យើង​រំពឹងទុក ពីព្រោះ​យើង​បាន​បិទទ្វារ​ក្រុង ដែល​កាត់បន្ថយ​ការទាក់ទង​រវាង​មនុស្សពេញវ័យ តែ​សាលារៀន​នៅ​តែ​បើក​ដំណើរការ​”​។​

“​ប៉ុន្តែ​អ្វី​ដែល​យើង​បានឃើញ​ក្នុង​រយៈពេល​៥ ឬ ៦ សប្តាហ៍​គឺ​សមាមាត្រ​នៃ​សសរស្តម្ភ​ករណី​ទាំង ២ គឺ​ការឆ្លង​នៃ​វីរុស​ប្រែ​រូប​ចំពោះ​កុមារ​អាយុ​ក្រោម ១៥ ឆ្នាំ​គឺ​មាន​ខ្ពស់​ជាង​វីរុស​ដែល​មិន​ប្រែ​រូបរាង​។​យើង​​នៅ​កំពុង​ស៊ើបអង្កេត​អំពី​សារៈសំខាន់​នៃ​បញ្ហា​នេះ​នៅឡើយ​”​។​

​សាស្ត្រាចារ្យ​ហ្វើ​ហ្គូ​សុន​បាន​បន្តទៀតថា “​នេះ​គឺជា​សម្មតិកម្ម​មួយ​ប៉ុណ្ណោះ​នៅពេលនេះ​។ វា​មិន​ទាន់​ត្រូវ​បញ្ជាក់​នៅ​ឡើយ​ទេ​”៕

​ដាន​វីរុស​កូរ៉ូ​ណាប្រែ​រូបរាងអាច​ចម្លង​មក​កុមារ​យ៉ាង​ងាយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular