ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈគិតត្រឹមពីខែមករាដល់ខែធ្នូឆ្នាំនេះក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះដល់ខ្នងផ្ទះ ដើម្បីពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះ សាងសង់តូចតាចតាមភូមិក្នុងតំបន់ឧទ្យានអង្គរសរុបបានចំនួន៤.២៨២គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣.០៨២គ្រួសារ ។
ប្រភពអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី២២ខែធ្នូនេះបានបន្តថាការអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន៤៤១គ្រួសារ ស្រុកអង្គរធំចំនួន៥៣១គ្រួសារ ស្រុកពួកចំនួន ៦៣៥គ្រួសារ ស្រុកបន្ទាយស្រីចំនួន ៨៤៨គ្រួសារ ក្រុងសៀមរាបចំនួន ៦១០គ្រួសារ និងក្រៅឧទ្យានចំនួន ១២គ្រួសារ។
ប្រភពដដែលបន្តថាក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណី សំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ ប្រភេទសំណើដែលក្រុមការងារសហគមន៍ទទួលចុះពិនិត្យ និងដោះស្រាយ។រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕សរន
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាបានចុះដល់ខ្នងផ្ទះ ដើម្បីពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះ សាងសង់តូចតាចតាមភូមិក្នុងតំបន់ឧទ្យានអង្គរ (រូបថតក្រុមការងារសហគមន៍)