Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី​ទិញ​...

ម៉ាឡេស៊ី​ទិញ​វ៉ាក់សាំង​៦,៤​លាន​ដូសពី​AstraZeneca ក្រោយ​ឆ្លង​ជាង​២​ពាន់​នាក់​ក្នុង​១​ថ្ងៃ​

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​៦,៤​លាន​ដូសពី​ក្រុងហ៊ុន AstraZeneca នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​រដ្ឋមន្ត្រី មូ​យីត​ឌីន យ៉ា​ស៊ីន កាល​​ពី​ថ្ងៃ​អង្គារ​ទី​២២​ធ្នូ នៅ​មួយ​ថ្ងៃ​ក្រោយពី​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​នេះ​បាន​រាយការណ៍​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃជាង​២​ពាន់​នាក់​។​

​បើ​តាម​លោក មូ​យីត​ឌីន រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​កំពុង​ចរចា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន​Sinovac និង CanSino ព្រមទាំង ពី​វិទ្យាស្ថាន​Gamaleya របស់​រុស្ស៊ី ផងដែរ​។​

​ម៉ាឡេស៊ី រំពឹងថា​នឹង​ទិញ​បាន​វ៉ាក់សាំង​គ្រប់គ្រាន់ សំរាប់​ចាក់អោយ​ប្រជាជន​ខ្លួន​ប្រមាណ​៨០​ភាគរយ​

​ព័ត៌មាន​ស្តីពី​ការទិញ​វ៉ាក់សាំង​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ប្រទេស​នេះ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​២.០១៨​នាក់​កាលពី​ថ្ងៃ​ចន្ទ នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​ម៉ាឡេស៊ី​ឡើងដល់​៩៥.៣២៧​នាក់​។​កាល​​ពី​ថ្ងៃ​ចន្ទ​នេះដែរ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១.០៨៤​នាក់​បាន​ជា​ចេញពី​ពេទ្យ មានន័យថា អ្នក​ឆ្លង​និង​បាន​ជា​ទៅ​វិញ​មាន​ចំនួន​៧៨.៣៩៣​នាក់​។​

​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​បានអោយដឹងថា ឥឡូវ​អ្នក​កើតកូ​វីដសកម្ម​(​នៅ​មិនទាន់​ជា​)​នៅ​មាន​ចំនួន​១៦.៤៩៤​នាក់ ក្នុងនេះ​១០៩​នាក់​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​និង​៥៥​នាក់​ត្រូវការ​ឧបករណ៍​ជំនួយ​​ដង្ហើម ។​

​សូមបញ្ជាក់​ថា ក្នុង​ចំនួន​ឆ្លង​ជាង​២​ពាន់​នាក់​កាលពី​ថ្ងៃ​ចន្ទ អ្នក​កើតកូ​វីដ​១៩​ចូលមក​ពី​ក្រៅ​ប្រទេស​មាន​តែ​៧​ករណី សល់​ពី​នេះ​ឆ្លង​ក្នុងស្រុក​ទាំង​អស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular