Home ព័ត៌មានសំខាន់ៗ អ្នកនាំពាក្យៈ...

អ្នកនាំពាក្យៈ​កុំ​ភ្លេច​វិធានការ​”​បី​ការពារ​និង បី​កុំ​”

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈអ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​តាមរ​យៈ​បណ្តាញសារព័ត៌មាន​បាន​ធ្វើការ​រំលឹក​ដាស់តឿន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូ​វីដ​-១៩​។​សូមកុំ​មើលស្រាល​លើ​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ធ្វើ​ឲ្យ​យើង​ងាយ​ភ្លេច​វីរុស​កូ​វីដ​-១៩ ដែល​ងាយ​នឹង​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ឲ្យ​វីរុស​កូ​វីដ​-១៩​សប្បាយរីករាយ​ក្នុងការ​វ៉ៃ​ឡុ​ក សរីរាង្គ​យើង​ដោយ​ងាយស្រួល និង​ដោយ​មិនដឹង​ខ្លួន​បាន​គ្រប់ពេលវេលា​។​

លោកស្រី ឱ វណ្ណឌីន(រូបឯកសារ)

លោកស្រី ឱ វណ្ណឌី​ន បាន​រលឹក​ថា ដូច្នេះសូម​លោកអ្នក មេត្តា​កុំ​ភ្លេច​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ត្រូវ​អនុវត្តន៍​វិធានការ​” ៣​ការពារ និង ៣​កុំ “​ឲ្យ​បាន​គ្រប់ៗ​គ្នា​។

​លោកស្រី​បន្តថា ការធ្វេសប្រហែស​របស់​បុគ្គល​និង​អាច​នាំមក​នូវ​ការចម្លង​វីរុស​កូ​វីដ​១៩​ក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍​ដោយ​មិនដឹង​ខ្លួន​។ ដូច្នេះ​ការខិតខំ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ព្រមទាំង​ចេះ​កែប្រែ​ឥរិយាបទ​របស់ខ្លួន​ស​ម្រា​ប់​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជា​ភារកិច្ច​របស់​បុគ្គល​ម្នាក់​។
​យើង​មិនត្រូវ​មើលស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស នៃ​វីរុស​កូ​វីដ​-១៩ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះឡើយ ដែល​អាច​កើតមានឡើង​គ្រប់​កាល​:​ទេស​: គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង លើ​បុគ្គល​ដែល​មិនបាន​ការពារ​ខ្លួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​របស់​ក្រសួងសុខាភិបាល​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​អនុវត្ត​នូវ​វិធានការ ៣​ការពារ​៖ “​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង ។​វិធានការ ៣​កុំ ៖ “​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន និង​កុំ​ប៉ះពាល់​គ្នា ដូចជា​ពេល​ជួបគ្នា កុំ​ចាប់ដៃគ្នា កុំ​ឱប​គ្នា កុំ​កៀកក​គ្នា​” ជាដើម​។

​នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​ថា​ករណី​កូ​វីដ​១៩​នៅ​ក​ម្ពុ​ជា​បាន​ព្យាបាល​ជាសះស្បើយ​ពីរ​នាក់​ទៀត និង​មិនមាន​ករណី​ឆ្លង​ថ្មី​ទេ ។​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ​គឺ​អ្នក​ឆ្លង​សរុប​ចំ​​នួន​៣៦៣ នាក់​។​ក្នុងនោះ អ្នក​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៤១ នាក់ និង អ្នកជា​សះស្បើយ​ចំនួន​៣៤៧ នាក់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular