Home ព័ត៌មានជាតិ សន្តិសុខ ចូល​ក្រោម​រថយ...

ចូល​ក្រោម​រថយន្ត ដើម្បី​ចងខ្សែ ធ្លាក់​បែន​សង្កត់​ស្លាប់​មួយ​រំពេច​

ដោយៈ អង្គរតូច / សៀមរាបៈ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ចូល​ក្រោម រថយន្ត​បែន ដឹក​ខ្សាច់ ដើម្បី​ចងខ្សែ ហើយ​ត្រូវ​បែន​រថយន្ត ធ្លាក់​សង្កត់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​រសៀល ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ក្បាលដំរី ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ នៅ​ទីតាំង​បូម​ខ្សាច់ របស់​ឈ្មោះ សឿ​យ ឈុន​ណៃ​។​

​មន្ត្រីនគរបាល ស្រុក​ក្រឡាញ់ បានអោយដឹងថាៈ យុវជន​រងគ្រោះ ឈ្មោះ សម្បត្តិ ចន្ថា អាយុ ២២ ឆ្នាំ រស់នៅ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​មន្ត្រី​ដដែល បានបញ្ជាក់​ថាៈ មូលហេតុ​គឺ​ដោយសារ​ជនរងគ្រោះ ចូល​ក្រោម​បែន រថយន្ត​ដឹក ខ្សាច់​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ត្រេអ៊ី ពាក់​ផ្លាកលេខ ភ្នំពេញ 3A.៣៤៦២ ដើម្បី ចងខ្សែ​បែន​រថយន្ត ហើយ​ត្រូវ​បែន ធ្លាក់​សង្កត់ បណ្ដាល​ឲ្យ​ស្លាប់​។ រថយន្ត​បែន​ដឹក​ខ្សាច់​នេះ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សឿ​យ ឈុន​ណៃ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ស្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular