ដោយៈ តាកែវ/តាកែវៈ ភ្ញៀរទេសចរ ជាតិ អន្តរជាតិ ដែលមកលេងកម្សាន្ត នៅរមណីយដ្ឋាន សួនសត្វភ្នំតាម៉ៅ ត្រូវបានត្រួតពិនិត្យ យ៉ាងម៉ត់ចត់ តាមគោលការណ៍ណែនាំរបស់ក្រសួង សុខាភិបាល មុននឹងចូលកម្សាន្ត ទស្សនាសត្វព្រៃ នៅសួនសត្វភ្នំតាម៉ៅ ដោយសារ ស្ថានភាពជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា តម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងរីក រាលដាល នៃជំងឺកូវីដ ១៩ នេះ ជាពិសេសការការពារ ទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
លោក រតនៈ ពេជ្រ ប្រធានសួនសត្វភ្នំតាម៉ៅ បានឲដឹងថាៈ នៅក្នុងអំឡុងពេលប្រទេស កម្ពុជាយើង កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដ៏កាចសាហាវ (កូវីដ ១៩)គឺស្ថានភាពភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនា សត្វព្រៃ គឺមានការថយចុះ គួរឱ្យកត់ សម្គាល់ តែមិនបង្ករឱ្យមាន ការប៉ះពាល់អ្វី ដល់សុខភាពសត្វព្រៃទាំងនោះឡើយព្រោះ ពពួក សត្វព្រៃទាំងនោះ ត្រូវឧទ្យានុរក្ស ធមើលថែទាំសុខភាព និងគ្រប់គ្រងរបបអាហារ បានយ៉ាងល្អប្រសើរ ក៏បន្តែដោយសារតែ កត្តាបម្រែបម្រួល អាកាសធាតុ ខុសពីធម្មតា ក៏បានធ្វើឱ្យសត្វមួយចំនួនតូច ឈឺ តែត្រូវបានក្រុមគ្រូពេទ្យសត្វ ព្យាបាលត្រឹមត្រូវ តាមបែបបទបសុព្យាបាល ធ្វើឱ្យសត្វមានជំងឺ មានសុខភាពល្អមកវិញ។ ចំពោះកត្តាជំងឺកូវីដ ១៩ បានជះឥទ្ធិពលខ្លាំង ដល់ក្រុមអាជីវករ លក់ដូរចំណីអាហារ នៅក្នុងរមណីយដ្ឋាន ព្រោះមិនមានភ្ញៀវ ចូលមកទស្សនាកម្សាន្តសត្វព្រៃ នៅក្នុងរមណីយដ្ឋានមួយនេះឡើយ ៕/V-PC